ភ្នំពេញ, នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ហាងកូគី Gogi សាច់អាំងកូរ៉េ មានអ្នកជំងឺកូវីដ១៩ បានចូលទៅទីតាំងខាងលើនៅថ្ងៃទី ១៣ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៩៖០០ ដល់ម៉ោង ២០៖០០ ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ , សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលបានទៅ ហាងកូគី Gogi សាច់អាំងកូរ៉េស្ថិតលើផ្លូវលេខ ១១៨ សង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ បានចូលទៅទីតាំងខាងលើនៅថ្ងៃទី ១៣ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៩៖០០ ដល់ម៉ោង ២០៖០០។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ, សិលា