ភ្នំពេញ៖ ដោយអនុវត្តតាមសេចក្តីសំរេច លេខ ២៤៩/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២១ ស្តីពីការដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានីភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ជាលក្ខណៈឯកជន និងបំរាមគោចរ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ សម្រាប់រយះពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។
ជាក់ស្ដែងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ នៅយប់ថ្ងៃអង្គារ៨កើត ខែស្រាពណ៍ ឆ្នាំឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១៧ ខែសីហា វេលាម៉ោង ២២ និង០០នាទី រហូតមកដល់ម៉ោង ២៤ និង០០នាទីយប់ បានចុះអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីត-១៩ (Covid 19) នៅគោលដៅផ្លូវជាតិលេខ ២ សង្កាត់ចាក់ឣង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការខាងលេីនេះ ដឹកនាំដោយ៖លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ,លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ,លោកវរសេនីយ៍ឯក ម៉េង វិមានតារាអធិការខណ្ឌមានជ័យ ,លោកវរសេនីយ៍ឯក ហែម ឬទ្ធី មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថខណ្ឌមានជ័យ។ ចំណែកកម្លាំងសរុបរួមចំនួន ៦៥ នាក់ ក្នុងនោះ៖ កម្លាំងសាលាខណ្ឌមានជ័យ ១០នាក់, កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ ៤០ នាក់ស្រី ០៦នាក់ និងកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ១៥នាក់។
គួរជម្រាបថា ក្នុងការអនុវត្តន៍បម្រាមគោចររបស់គណះបញ្ជាការឯកភាពខណ្ឌមានជ័យ ឃើញមានរថយន្តឆ្លងកាត់ម៉ូតូ ០៨ គ្រឿង និងរថយន្ត ០១ គ្រឿង មនុស្ស ៩នាក់សុទ្ធតែមនុស្សប្រុស ក្នុងនោះ៖
– យានយន្តល្មើស
– រថយន្ត ០១ គ្រឿង
– ម៉ូតូ គ្មាន
– បានធ្វើការផាកពិន័យ ម៉ូតូគ្មាន និងរថយន្ត ០១គ្រឿង (១លានរៀល) ។
– សរុបថវិកាផាកពិន័យ ១លាន រៀល
– ឃាត់រថយន្តមករក្សាទុក ម៉ូតូ គ្មាន ។
ដោយឡែកអាជ្ញាធរ បានអនុញ្ញាត្តិឱ្យធ្វើដំណើរចំពោះអ្នកមានឯកសារបេសកកម្មការងារ, បុគ្គលិកពេទ្យ, គ្រួពេទ្យ, កងកម្លាំង និងអ្នកមាន បញ្ហាសុខភាព(មានអ្នកជំងឺ) ។ ជាលទ្ធផលអនុវត្តន៍បម្រាមគោចរ៖
– មិនមានបញ្ហាប្រឈម ។
– ប្រជាពលរដ្ឋសហការជាមួយសមត្ថកិច្ច
– ស្ថានភាពតាមដងផ្លូវតូចធំ ទូលាយស្ងប់ស្ងាត់ មិនមានបញ្ហា៕
ដោយ៖សហការី