ខេត្តកំពង់ចាម, រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា៖ បុរសជនជាតិខ្មែរ ឈ្មោះ ឈាន សុខា អាយុ ៦៧ឆ្នាំ នៅភូមិស្ដីលិច ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ បុរសរូបនេះ មានប្រវត្តិព្យាបាលជំងឺទឹកនោម ផ្អែមរ៉ាំរ៉ៃ។ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បុរសរូបនេះ មានសភាព ហត់ ដង្ហក់ ត្រូវក្រុមគ្រូពេទ្យយកសំណាក ធ្វើតេស្តរហ័សកូវីដ-១៩ លទ្ធផលវិជ្ជមានកូវីដ-១៩ និងបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គ កំពង់ចាម។ ដោយការវិវត្តន៍នៃជំងឺចេះតែធ្ងន់ធ្ងរឡើងៗ ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាម បច្ចេកទេសយ៉ាងយកចិត្តទុកដាក់រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង។ អ្នកជំងឺបានស្លាប់បាត់បង់ជីវិត នៅ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៨:១៣នាទី។
ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរ ឈាន សុខា អាយុ ៦៧ឆ្នាំ បានស្លាប់បាត់បង់ ជីវិតដោយរោគវិនិច្ឆ័យរលាកសួតធ្ងន់ធ្ងរដោយសារវិជ្ជមានកូវីដ-១៩ និងជំងឺទឹកនោម ខ្សោយតម្រង់នោមរ៉ាំរ៉ៃ។ រដ្ឋបាលខេត្តកំពង់ចាម សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខ យ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ, អ្នកប្រមាញ់