ភ្នំពេញ, រដ្ឋបាលជលផល – សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ការធ្វើអាជីវកម្មនេសាទគំក្រឡា ហូល នៅក្នុងដែននេសាទសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវផ្អាកសកម្មភាព ចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ជារៀងរាល់ឆ្នាំ ដោយសារជារដូវពងកូនរបស់គ្រំក្រឡាហូល។ សេចក្តីជូនដំណឹងនេះសូម សាធារណជនមេត្តាជ្រាបនិងចូលរួមអនុវត្ត តាមសេចក្តី ជូនដំណឹងនេះ ដើម្បីរក្សាថែរក្សាធនធានជលផលធម្មជាតិសមុទ្រ សម្រាប់គង់វង្សដល់កូនចៅជំនាន់ក្រោយ។ នេះបើយោងតាមអង្គភាព”នគរដ្រេហ្គន”ទទួលបាលបាន សេចក្តីជូនដំណឹងស្តីពី ការបិទធ្វើនេសាទអូសគំក្រឡាហូល ឆ្នាំ២០២១ ក្នុងដែននេសាទសមុទ្រកម្ពុជា របស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នេះ៕
...
ដោយ, សុខ ខេមរា