រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការជ្រើសរើសក្របខ័ណ្ឌមន្ត្រីថ្មីគ្រប់ក្រសួង-ស្ថាប័ន សម្រាប់ឆ្នាំ២០២២ខាងមុខ លើកលែងតែ ក្រសួងសុខាភិបាល

ចែករំលែក៖

ភ្នំពេញ, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ជម្រាបជូន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

កម្មវត្ថុ + ករណីវិធានការក្នុងការផ្អាកការជ្រើសរើសក្របខ័ណ្ឌមន្ត្រីថ្មីសម្រាប់ឆ្នាំ ២០២២។
យោង+ ចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រី ចុះថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២១ លើលិខិតលេខ ៥៧៨៧ សហវអក ចុះថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

សេចក្ដីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន លោករដ្ឋមន្ត្រី ជ្រាបថា ក្នុងបរិការណ៍នៃការអូសបន្លាយនៃវិបត្តិជំងឺកូវីដ-១៩ ពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភះ និងតាម ចំណារឯកភាពដ៏ខ្ពង់ខ្ពស់ចុះថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២១ លើលិខិតលេខ ៥៧៨៧ សហ ចុះថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចផ្អាកការ ជ្រើសរើសក្របខ័ណ្ឌមន្ត្រីថ្មីរបស់គ្រប់ក្រសួង-ស្ថាប័ន រួមទាំងគ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលថ្នាក់ក្រោមជាតិលើកលែងតែក្រសួងសុខាភិបាល សម្រាប់ឆ្នាំ ២០២២ ខាងមុខនេះ។

សេចក្ដីដូចបានជម្រាបជូនខាងលើ សូម លោករដ្ឋមន្ត្រី ជ្រាបនិងកាត់ចែងអនុវត្តតាមការគួរ។ សូម លោករដ្ឋមន្ត្រី ទទួលនូវការវកិច្ចពីខ្ញុំ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print