បុរសម្នាក់ជាប់ចោទពង្រត់កូនក្រមុំអ្នកស្រុកទៅរួមរក្ស២យប់

ចែករំលែក៖

ខេត្តកំពត៖ នគរបាលស្រុកទឹកឈូខេត្តកំពតបានឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធនិងករណីពង្រត់កូនក្រមុំរបស់គេយកទៅរួមរក្សអស់រយៈពេល២ថ្ងៃនៅឯក្រុងតាខ្មៅខេត្តកណ្តាល។

នគរបាលបានប្រាប់ឲ្យដឹងថា ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ តាមបពាក្យបណ្តឹងរបស់អាណាព្យាបាលនារីរងគ្រោះ។

ប្រភពពីមន្ត្រីដដែលបានឲ្យដឹងទៀតថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះជា សុជាតិ អាយុ២១ឆ្នាំ រស់នៅភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ ចំណែកនារីរងគ្រោះមានវ័យ១៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។

មន្ត្រីដដែលបានឲ្យដឹងទៀតថា ជនសង្ស័យបាននាំនារីរងគ្រោះចេញពីផ្ទះកាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦។ នៅពេលបាត់នារីរងគ្រោះអាណាព្យាបាលនារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកទឹកឈូកាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦។ លុះដល់ថ្ងៃទី២៥ខែមីនាទើបកម្លាំងនគរបាលស្រុកទឹកឈូសហការជាមួយកម្លាំងនគរបាលខេត្តកំពតស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ ពាកព័ន្ធការល្បួងលួងលោមនារីរងគ្រោះទៅរួមរក្សនៅឯក្រុងតាខ្មៅខេត្តកណ្តាលដើម្បីចាត់ការតាមផ្លូវច្បាប់៕

e29b018b047de0dd82f27b5007fff12f

3

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print