ជាលើកដំបូងហើយចាប់តាំងពីខែមីនាមក ដែលអាមេរិកមានករណីស្លាប់ដោយកូវីដ-១៩ កើនឡើងដល់ទៅ១០១៧នាក់ ក្នុងរយៈពេល ២៤ម៉ោង ។ នេះជាលើកដំបូង ចាប់តាំងពីខែមីនាដែលមានករណីស្លាប់កើនឡើងខ្ពស់ក្នុងពេលកូវីដ- ១៩បំប្លែងថ្មី(ដែលតា) ឆ្លងរាលដាលខ្លាំងនៅអាមេរិក ទៅលើពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំង ។
ចំនួនអ្នកស្លាប់នៅអាមេរិក ក្នុងរយៈពេល១ខែកន្លងមក គិតជាមធ្យមមានករណីស្លាប់ជាង ៧៥០នាក់ក្នុងមួយថ្ងៃ ។ កាលពីខែមីនា អាមេរិកក៏មានករណីស្លាប់ ជាង១ពាន់នាក់ផងដែរដោយសារកូវីដ-១៩ ។
កាលពីយប់ថ្ងៃទី១៧ខែសីហា(ពេលវេលាអាមរិក) ប្រធានាធិបតីបៃឌិន បានប្រកាសគម្រោងពន្យារពេលការរឹតត្បិតចំពោះអ្នកទេសចរ ដោយត្រូវឲ្យពាក់ម៉ាស់ពេលធ្វើដំណើរតាមយន្តហោះ រថភ្លើង រថយន្តក្រុង …។ ជាមួយគ្នានេះពលរដ្ឋដែលទៅស្ថានីយរថភ្លើង រថយន្តក្រុងគឺត្រូវតែពាក់ម៉ាស់ ហើយច្បាប់នេះអូសបន្លាយដល់ពាក់កណ្តាលខែមករាឆ្នាំ២០២២។ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៣៧,៣០៧នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ៨៧៣នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៧,៨៩៦,៥៨២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៤០,០៩៣នាក់ និងជាសះស្បើយឡើងសរុប ៣០.២៩លាននាក់៕
ដោយ៖ធីរីណា
ចំនួនអ្នកស្លាប់ដោយសារ Covid-19 នៅអាមេរិកបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
រូបភាព៖Reuters