ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ លោក ថោង ខុន បានអញ្ជើញចុះសួរសុខទុក សំណេះសំណាល និងជូនពរដល់នាយទាហានពលទាហាន នៃយោធភូមិភាគទី៤ នៅទីបញ្ជាការយោភូមិភាគទី ៤ ភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ឆ្លៀតក្នុងឱកាសនេះដែរលោកក៍បានពាំនាំយកអំណោយមួយចំនួនពីសប្បុរសជនដែលក្នុងនោះមានដូចជា៖
-ស្រាបៀកម្ពុជា ១០០កេស
-ទឹកបរិសុទ្ធ Vital ១០០កេស
-មីយើង ២០០កេស
-ទឹកត្រី ៩២យួរ
-ទឹកស៊ីអីវ ៨០យូរ
-ត្រីខ ៥កេសធំ
-ប៊ីចេង ២៥គីឡូ
-អំបិល ១២០គីឡូ
-ទឹកក្រូច ៣កេស
-ថវិការ ២៦,៩០០,០០០រៀល៕
...