ខេត្តបន្ទាយមានជ័យ៖ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ លោក ឈឿន ក្រៃយ៉ុង នាយករដ្ឋបាលសាលាខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្ត បានអញ្ជើញទទួលអំណោយដ៍ថ្លៃថ្លារបស់ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលបានឧបត្ថម្ភទឹកសុទ្ធវីតាល់ចំនួន ២៥០០កេស ព្រមទាំងសាប៊ូលាងដៃនិងដុសខ្លួនចំនួន ២៥០០កញ្ចប់ សម្រាប់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃកំពុងធ្វើចត្តាឡីស័ករាប់ពាន់នាក់ នៅខេត្តបន្ទាយមានជ័យ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ទល់ប្រឆាំងនឹងការឆ្លងជំងឺកូវីដ-១៩ ។ នេះបេីយោងតាមការបញ្ជាក់ពីផេកហ្វេសប៊ុកផ្លូវការរបស់លោក អ៊ុំ រាត្រី នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ។
លោក ជេត ណារ៉ែន ទីប្រឹក្សា និងជានាយកខុទ្ទកាល័យលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជាតំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រគល់អំណោយទាំងអស់នេះ ដល់លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យថ្ងៃពុធទី១៨ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង ០៩ និង០០ព្រឹក នៅទីធ្លាអាគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋ
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ លោកឧបនាយករដ្ឋមន្ត្រី ដែលបានចូលរួមឧបត្ថម្ភអំណោយថវិកាសម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្ត ការចូលរួមផ្តល់អំណោយនាពេលនេះ គឺជាសកម្មភាពមនុស្សធម៌មួយដែលបង្ហាញពីការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋដែលកំពុងត្រូវការផ្គត់ផ្គង់នូវគ្រឿងឧបភោគបរិភោគនិងសំភារៈជូនពួកគាត់ កំពុងធ្វើច័ត្តាឡីស័ក និង កំពុងសម្រាកព្យាបាលជំងឺកូវីត-១៩ បច្ចុប្បន្នក្នុងខេត្ត។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមគោរពជូនពរ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង លោកជំទាវ ព្រមទាំងគ្រួសារ ជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ជៀសផុតពីជំងឺកាចសាហាវទាំងឡាយ និងជួបតែពុទ្ធពរទាំង ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ៖សហការី