មនុស្ស​ប្រុស​ស្រី​ចំនួន​ ១២នាក់​ ដែលល្មើសនឹងបទបញ្ជាហាមឃាត់​ ត្រូវ​សមត្ថកិច្ចខេត្តស្ទឹងត្រែងឃាត់ខ្លួន

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង៖​ មនុស្ស​ប្រុស​ស្រី​ចំនួន​ ១២នាក់​ ត្រូវ​បានកម្លាំង​សមត្ថកិច្ចនគរបាលខេត្តស្ទឹងត្រែង​ ចាប់ឃាត់ខ្លួន​កាលពីយប់ថ្ងៃទី១៨ ខែសីហា​ ឆ្នាំ​២០២១ម្សិលមិញនេះ​ ជាប់​​ពាក់ព័ន្ធបើកធ្វើអាជីវកម្ម(ឆ្នោតឡូតូ5D៦ខ្ទង់)ដោយគ្មានលិខិតអនុញ្ញាត​ ដែល​​ល្មើសនឹងបម្រាមហាមឃាត់​ ស្ថិត​នៅត្រង់​ចំណុច​ផ្ទះល្វែងមួយកន្លែងស្ថិតក្នុងភូមិថ្មលាត​ សង្កាត់ស្រះឬស្សី​ ក្រុងស្ទឹងត្រែង។

ជាក់ស្ដែង​យោងតាមរបាយការណ៍របស់សមត្ថកិច្ច​មូលដ្ឋាន​ខេត្ត​ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី១៩​ ខែសីហា​ ឆ្នាំ​២០២១នេះ​ថា៖​ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សហការជាមួយក្រុមការងារអនុវត្តច្បាប់ថ្នាក់ខេត្ត​ កាលពីយប់ថ្ងៃទី១៨ ខែសីហា​ ឆ្នាំ​២០២១ម្សិលមិញនេះ​ បានចុះបង្រ្កាបករណីប្រមូលផ្តុំគ្នាក្នុងផ្ទះល្វែងមួយកន្លែងដែលបានប្រព្រឹត្ត ផ្ទុយនឹងសេចក្កីសម្រេចរបស់រដ្ឋបាលខេត្តស្ទឹងត្រែង។

របាយការណ៍ដដែល​ បន្តថា​ ខណៈចុះទៅដល់កន្លែងសមត្ថកិច្ចបានដកហូតភស្តុតាងមួយចំនួនបើកធ្វើអាជីវកម្ម(ឆ្នោតឡូតូ5D៦ខ្ទង់)ដោយគ្មានលិខិតអនុញ្ញាតបើកទីតាំង។

ក្រោយ​ប្រតិបត្តិការ​ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង និងបានយកសំណាកពីជនសង្ស័យចំនួន ១២នាក់( ស្រី ៧នាក់) មកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធីបញ្ចូនខ្លួនពួកគេទៅសាលាដំបូងខេត្តស្ទឹងត្រែងផងដែរ។

គួរបញ្ជាក់ថា​ បច្ចុប្បន្ន​ខេត្តស្ទឹងត្រែង​ មានករណីឆ្លងរាលដាលជំងឺកូវីដ-១៩​ សរុបចំនួន​ ៧៩១នាក់ហើយ​ និងអ្នកជំងឺស្លាប់​ ៦នាក់។ ដោយ​ឡែក​ក្នុងនោះអ្នកឆ្លងប្រភេទដែលតា(Delta)ចំនួន ៩នាក់ផងដែរ​៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print