សាលាគណខេត្តកំពង់ចាម និងសប្បុរសជន បន្តផ្ដល់អំណោយជូនរដ្ឋបាល ខេត្តកំពង់ចាមដើម្បី ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ និង​លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួម​ដំណើរ​ជាមួយ​អភិបាលរងខេត្ត នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញទទួលអំណោយពីព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម ព្រមទាំងមន្ត្រីសង្ឃ និងសប្បុរសជន ដើម្បី ចូលរួមប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩ នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ។

អំណោយផ្ដល់ជូន រដ្ឋបាលខេត្តកំពង់ចាម នាឱកាសនោះរួមមាន​ ដូចខាងក្រោម​៖

-ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម ឧបត្ថម្ភថវិកាចំនួន ២.០០០.០០០រៀល និងទឹកបរិសុទ្ធចំនួន ៥០០យួរ ។
-ក្រុមហ៊ុន ជេធី អុីនធីណេសិនណល (ខេមបូឌា)ឯ.ក ឧបត្ថម្ភម៉ាសុីនបាញ់ផ្សែងសម្លាប់មេរោគចំនួន ១០គ្រឿង ,ម៉ាសុីនបាញ់ថ្នាំសម្លាប់មេរោគចំនួន១០គ្រឿង,អាកុលចំនួន ១០កាន និងទឹកថ្នាំសម្លាប់មេរោគ ។

នាឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរអរគុណ ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម ព្រមទាំងមន្ត្រីសង្ឃ និងលោក លោកស្រី ជាសប្បុរសជនទាំងអស់ ដែលបានរួមគ្នា ជួយឧបត្ថម្ភនូវអំណោយទាំងនេះ ដល់រដ្ឋបាលខេត្ត ដើម្បីគាំទ្រដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ និងគ្រួសារផ្សេងៗទៀត ដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាល ខេត្តកំពង់ចាម ។

បន្ថែមពីនេះ​ លោកអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា ក្រៅពីនោះ អំណោយមនុស្សធម៌ទាំងអស់នេះ បានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលខេត្ត ក៏ដូចជា រាជរដ្ឋរដ្ឋាភិបាលកម្ពុជា ក្នុងការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាត នៃជម្ងឺកូវីដ ១៩ ជាពិសេស បានឆ្លើយតបភ្លាមៗ ទៅនឹងស្ថានភាពបច្ចុប្បន្ន ខណៈដែល ជម្ងឺដ៏កាចសាហាវនេះ កំពុងគម្រាមកំហែង ដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍កម្ពុជា ក៏ដូចជាប្រជាពលរដ្ឋ នៅក្នុងសកលលោក ជារៀងរាល់ថ្ងៃផងដែរ៕ដោយ​៖សហការី​

...

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print