ក្រុម​យុវជន​ស​.​ស​.​យ​.​ក​ខេត្តប៉ៃលិនចុះជួយបេះផ្លែមៀនប្រជាពលរដ្ឋជូនក្រុមការងារសម្តេចតេជោ

ចែករំលែក៖

ខេត្តប៉ៃលិន÷ ក្រុមការងារ​រដ្ឋបាល​ខេត្ត​ប៉ៃលិន ដឹកនាំ​ដោយ​លោក ហុ​ក សុផល អភិបាលរង​ខេត្ត ននិងលោក គោ​ស៊ុម ប៊ុត​សឺត កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ សីហា ឆ្នាំ​២០២១ នេះ បាន​ដឹកនាំ​ក្រុម​យុវជន​ស​.​ស​.​យ​.​ក​ខេត្ត និង​មន្ត្រីរាជការ​មួយ​ចំ​នួ​មក​ពី​សាលាស្រុក​សាលា​ក្រៅ ចុះ​បេះ​ផ្លែមៀន​ប៉ៃលិ​ន ជូន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បឹង​ព្រលិត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃ លិន ។

ស្រ្តីម្នាក់ រស់នៅ​ភូមិ​បឹង​ព្រលិត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បានរៀបរាប់ឱ្យ​ដឹង​ថាថជាងកន្លះហិ​កតា ហើយបានដាំដើមមៀនជាង២០០ ចំនួន៤ឆ្នាំមកហើយ។ ជា​រៀង​រាល់​ឆ្នាំ គាត់ប្រមូលផលផ្លែមៀនយកទៅលក់ក្នុងស្រុក និងលក់នៅទផ្សាររបស់ថៃក្នុង១គីឡូក្រាម៣០បាតលុយថៃ។ ប៉ុន្តែ​នៅ​ឆ្នាំ​២០២១ ដោយសារ​តែ​បញ្ហា​ជំងឺ​កូ​វី​ដ​១៩​កំពុង​ឆ្លង​រីក​រាលដាល​នៅ ក្នុង​សហ​គមន៍ ​ទើប​គ្មាន​អ្នក​ចូល​មក​ទិញ​នៅ​តាម​ចចម្ការបស់​គាត់ធ្វើឲ្យតម្លៃ​ទីផ្សារមៀន​ប៉ៃលិន មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។

សស្ត្រីរូបនេះបានឲ្យដឹងទៀតថា ប៉ុន្មានថ្ងៃមកនេះ បាន​ក្រុមការងារ​សម្តេច​តេ​ជោ ចុះ​មក​ជួជួយទិញផ្លែមៀន​ដល់​ចម្ការ​ផ្ទាល់របស់គាត់ ធ្វើ​ឱ្យ​ពួក​គាត់​សប្បាយ​រីករាយខ្លាំងណាស់។
អ្នកមីងបានជូនពរ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បបណ្ឌិតសូមទទួល​បាន​នូវ​សុខភាព​ល្អ កម្លាំង​ខ្លាំងក្លា ប្រាជ្ញា​ឈ្លាសវៃ ដើម្បីដឹកនាំ​ប្រទេស​ជាតិ​ឱ្យ​មានការ រីក​ចម្រើនជានិរន្តរ៍។
សូមបញ្ជាក់ថាដោយសារ​តែ​ជួប​បញ្ហា​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩​កំពុង​មានការ​ផ្ទុះ​ឡើង ធ្វើ​ឱ្យ​ឆ្លង​រាលដាល​នៅ​តាម​បណ្តា​ខេត្ត​នានា​ជា​ច្រើន នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ជា​ពិសេស​ខេត្ត​ជាប់​នឹង​ព្រំដែន​កម្ពុជា-​ថៃ ដូច​ជា​ខេត្ត​ប៉ៃលិន​ជាដើម ជា​ហេតុ​ធ្វើ​ឱ្យ​តម្លៃ​មៀន​ប៉ៃលិន មានការ​ធ្លាក់​ចុះ​ខ្លាំង លំបាក​រក​ឈ្មួញ​ចូល​ទិញ ខណ​:​ទីផ្សារ​នៅ​ក្រៅប្រទេស​មិន​ទទួលបញ្ជា​ទិញ ទើប​សម្តេច​
តេ​ជោហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​យកចិត្តទុកដាក់ធ្វើការ​ដោះស្រាយ​ជូន​ពួក​គាត់ ដែល​លំបាក​ក្នុង​ការ​រក​ទីផ្សារទាន់​ពេល
វេលា។
ចំពោះការ​ជួយ​ប្រមូល​ផលដំផលផ្លែមៀន​ប៉ៃលិននេះដែរ មកដល់ព្រឹកនេះ បាន​ចំនួន​ជាង​២០០០​គីឡូក្រាមហើយ ដើម្បី​យក​ទៅ​ប្រគល់​ជូន​ក្រុមការងារនាយឧត្តមសេនយ៍ ហ៊ីង ប៊ុ​ន​ហៀ​ង ចាំ​ទទួល​ទិញ​នៅ​បរិវេណ​សាលាខេត្ត​ប៉ៃលិន យកទៅចែកចាយបន្ត៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print