ជាមួយនឹងការចោទប្រកាន់ពីបទលួចទ្រព្យសម្បត្តិជាតិ អគ្គរដ្ឋទូតអាហ្វហ្គានីស្ថាន ប្រចាំនៅ Tajikistan បានស្នើដល់កម្លាំងប៉ូលិសអន្តរជាតិ Interpol ចាប់ខ្លួនអតីតប្រធានាធិបតី Ashraf Ghani អតីតទីប្រឹក្សាសន្តិសុខជាតិ Hamdullah Mohib និងអតីតប្រធានការិយាល័យប្រធានាធិបតី Fazl Mahmood Fazli ។
កាលពីថ្ងៃទី ១៦ខែសីហាប្រភពព័ត៌មានពីស្ថានទូតរុស្ស៊ីប្រចាំនៅរដ្ឋធានី កាប៊ុលបានបញ្ជាក់ថា អតីតប្រធានាធិបតី Ghani បានចាក់ចេញពីអាហ្វហ្គានីស្ថាន ដោយនាំយកទៅប្រាក់សុទ្ធពេញឧទ្ធម្ភាគចក្រ មុនពេលក្រុមតាលីបង់ចូលគ្រប់គ្រងរដ្ឋធានី ។ ដោយដឹកមិនអស់មានប្រាក់ជាច្រើនសល់នៅអាកាសយានដ្ឋាន ។
ចំណែកអតីតប្រធានាធិបតី Ghani បានលើកឡើងថា «ខ្ញុំកំពុងរស់នៅក្នុងទឹកដីអារ៉ាប់រួមហើយនឹងវិលត្រឡប់ទៅកាន់ប្រទេសវិញ ក្នុងពេលឆាប់ៗ»។ លោកបន្តទៀតថា«ខ្ញុំបង្ខំចិត្តចាកចេញពីរដ្ឋធានីកាប៊ុលដោយមិនចង់បង្ហូរឈាម។ ប៉ុន្តែមានមន្ត្រីជាច្រើន បានចោទប្រកាន់លោក «ក្បត់»ដោយរត់យករួចខ្លួន ហើយ នាំយកទ្រព្យសម្បត្តិជាតិទៅជាច្រើនទៀតផង។ ពាក់ព័ន្ធនឹងការចោទប្រកាន់យកប្រាក់ជាត់ អតីតប្រធានាធបតីបានលើកឡើងថា « ខ្ញុំរងការចោទប្រកាន់ ថាបាននាំប្រាក់ទៅជាមួយជាច្រើន ការពិតខ្ញុំចាកចេញពីប្រទេសដោយមានតែអាវខោជាប់ខ្លួន និងសៀវភៅប៉ុន្មានក្បាលប៉ុណ្ណោះ ។ មានមន្ត្រីអាហ្វហ្គានីស្ថានជាច្រើនរូប បានប្រកាសថា អតីតប្រធានាធិបតី គួតែត្រូវបានយកមកកាត់ទោសតាមផ្លូវច្បាប់ នៅចំពោះមុខពលរដ្ឋអាហ្វហ្គានីស្ថាន ដោយសារតែបានគេចខ្លួនរត់ចោលប្រទេសជាតិនិងប្រជាពលរដ្ឋដែលគាំទ្រលោក៕ ដោយ៖ធីរីណា
អតីតប្រធានាធិបតីអាហ្វហ្កានីស្ថានលោក Ashraf Ghani ។ រូបភាព៖EPA-EFE / Shawn Thew