ខេត្តពោធិ៍សាត់ ៖ មជ្ឈដ្ឋានសួរថា ហេតុអ្វី? បទល្មើសនេសាទចាប់ត្រីប្រភេទឧបករណ៍(របាំងស្បៃមុង និងរបាំងសាច់អួន)ដាក់កាត់ បឹង អូរ ព្រែក ពាសពេញបឹងទន្លេសាប បង្រ្កាបមិនចេះអស់សោះ ជាពិសេសមិនថារដូវបិទឬបើកនេសាទនោះទេ ឆ្នាំនេះគេសង្កេតឃើញទឹកទន្លេហក់ឡើងសមល្មមត្រីពងកូនបានលឿន ប៉ុន្តែបើបទល្មើសច្រើនម្លឹងៗធ្វើដូចម្ដេច។ ចំណែកស្ថាប័នជំនាញពាក់ព័ន្ធ កម្លាំងគណៈបញ្ជាការឯកភាពខេត្តស្រុក សហការបង្រ្កាបនោះបង្រ្កាបគ្មានប្រសិទ្ធភាពសោះ ។
សេចក្តីរាយការណ៍ពីមជ្ឃដ្ឋានលើកឡើងស្រដៀងៗគ្នាថា ចាប់តាំងពីខែបិទនេសាទមកដល់បច្ចុប្បន្នគេសង្កេតឃើញកម្លាំងគណៈបញ្ជាការខេត្ត ស្រុក ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ សហការគ្នាចុះពិនិត្យ និងបង្រ្កាបបានលទ្ធយ៉ាងសម្បើម ដោយធ្វើការរុះរើឧបករណ៍ដែលជាវត្ថុតាង ប៉ុន្តែគេពុំឃើញមានករណីអនុវត្តច្បាប់លើជនប្រព្រឹត្តិដដែលៗទាំងនោះទេ មិនត្រឹមតែប៉ុណ្ណុះឧបកណ៍ចាប់ត្រីខាងលើ បង្រ្កាប១កើតឡើង២បង្រ្កាប២កើតឡើង៣ ហើយឧបករណ៍ទាំងនោះវែងទៅៗហួសពីការស្មាន បញ្ហានេះទើបគេលើកឡើងថា ការបង្រ្កាបគ្មានប្រសិទ្ធភាពនោះ ។
សេចក្តីរាយការណ៍បន្តទៀតថា ជាក់ស្ដែងមើលរូបភាពនេះថ្មីចែស កម្លាំងសមត្ថកិច្ចសហការបង្រ្កាបកាលពីថ្ងៃទី១៧.១៩ ខែសីហា ឆ្នាំ២០២១ នៅលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅចារុះ ឃុំរាំងទិល ស្រុកកណ្ដៀង និងឃុំកំពង់លួង ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ៕ ដោយ៖ បុឹម ពិន