រដ្ឋបាលស្រុករមាសហែក ទទួលអង្ករចំនួន ១ពាន់គីឡូក្រាម ដែលជាការឧបត្ថម្ភ របស់ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកស្រី

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានទទួលអង្ករចំនួន ១ពាន់គីឡូក្រាម ដែលជាការឧបត្ថម្ភ របស់លោក សាម៉ន បណ្ឌិត រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកស្រី តាមរយៈ លោកជៀសោភ័ណ្ឌអាជីវករផ្សារកំពង់ត្រាច
នាព្រឹកថ្ងៃសុក្រ១២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។

ក្នុងឱកាសនោះ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានថ្លែងនូវការអរគុណដល់លោក សាម៉ន បណ្ឌិត រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកស្រី សម្រាប់គាំទ្រក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន ទាំងនេះសបញ្ជាក់ឱ្យឃើញពីកាយវិការ ប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកក្នុងសង្គមទៅលើការជួយគ្នាក្នុងគ្រាលំបាក។

លោកបន្តថា ថ្វីត្បិតតែមួយរយះចុងក្រោយនេះស្ថានភាពជំងឺកូវីដ១៩មានការថមថយក៏ពិតមែននាពេលបច្ចុប្បន្ន រដ្ឋបាលស្រុករមាសហែក នៅតែបន្តអប់រំផ្សព្វផ្សាយ និងតាមដានបុគ្គលសង្ស័យពាក់ព័ន្ធដើម្បីកាត់ផ្តាច់ខ្សែ ចំលងអោយមានប្រសិទ្ធភាព ជាពិសេសការពង្រឹងវិធានការ ៣កុំ ៣ការពារ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕

...

ដោយ៖  យឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print