លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំលេីកិច្ចការងារចាំបាច់ ៨ចំណុចសំខាន់ៗ !

ចែករំលែក៖

ខេត្តកំពង់ចាម​:​ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំលេីកិច្ចការងារចាំបាច់មួយចំនួនដូចជា

១-ផ្សព្វផ្សាយផែនការត្រៀមចាក់វ៉ាក់សាំងដូសទី៣ (ដូសជម្រុញ) ជូនអតីតយុទ្ធជនកម្ពុជា​ ខេត្តកំពង់ចាម​ 

២-ត្រៀមលក្ខណៈ​ចុះជួបសំណេះសំណាល​ជាមួយបងប្អូនអតីតយុទ្ធជន​ ដែលបានស្មគ្រ័ចិត្តទៅរស់នៅលេីដី​សម្បទាន​សង្គម​កិច្ច​ ខេត្ត​ក្រចេះ​

៣-លិទ្ធផលនៃការចាក់វាក់សាំងការពារជំងឺកូវីដ-១៩​ ដូសទី៣​ (ដូសជម្រុញ)​ ដល់មន្រ្តីនគរបាល​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​

៤-ពង្រឹងបន្ថែមការការពារ​ សន្តិសុខ​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់សារធារណៈ​ ក្នុងយុទ្ធនាការចាក់វាក់សាំងដល់យុវជនមានអាយុ​ ១២-១៧​ ឆ្នាំ​ នៅតាមមណ្ឌលចាក់វាក់សាំង ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម​ 

៥-ការត្រៀមរៀបចំគ្រឿង​ឥស្សរិយយស​ និងលិខិតសរសេីរ​ ដល់មន្រ្តីនគរបាលដែលបានចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩​ក្នុងព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ​

៦-ពង្រឹង​ ណែនាំ​ការចុះអនុវត្ដការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក​ តាមអនុក្រឹតលេខ៣៩​

៧-បន្ដពង្រឹង​បន្ថែមនូវវិធានការ​របស់​ក្រសួង​សុខាភិបាល​ និងអនុវត្តវិធារការ បីកុំ​ បីការពារ​ ឲ្យបានខ្ជាប់ខ្ជួន​ក្នុងអង្គភាព

៨-ពង្រឹងលេីការអនុវត្តការងារជំនាញ​ ។

កិច្ចប្រជុំនេះដែរប្រព្រឹត្តទៅនៅសាលប្រជុំតូចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមសមាសភាពចូលរួមមាន៖​ លោកស្នងការរងផែនការងារសេនាធិការ​ ផែនការងារធនធានមនុស្ស​ ផែនការងារនគរបាលសណ្ដាប់ធ្នាប់​ លោកស្នងការរងទទួលដឹកនាំការិយាល័យសុខាភិបាល​ លោកនាយការិយាល័យបុគ្គលិក​ ការិយាល័យសណ្តាប់ធ្នាប់​ ការិយាល័យចរាចរណ៍ជើងគោក និងនាយការិយាល័យចរាចរណ៍ជើងទឹក​ លោកអធិការនគរបាលស្រុក-ក្រុងទាំង១០ ដោយឡែក​ លោក-លោកស្រីអធិការរងទទួលផែន(សេនាធិការ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១០​ ភ្ជាប់តាមប្រព័ន្ធវីដេអូពីចម្ងាយ(Zoomeeting)៕

ដោយ, អ្នកប្រមាញ់

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print