ភ្នំពេញ៖ លោក ឃឹម ស៊ុនសូដា ប្រធាន
កិត្ដិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌកំបូល និងជាអភិបាលខណ្ឌកំបូល និងមន្ដ្រីក្រោមឱវាទបាននាំយកអំ ណោយរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូនបងប្អូនប្រជាពលរដ្ឋទីទាល់ក្រចំនួន៦៥គ្រួសារ នៅភូមិគល់និងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ក្រោយពីមានការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃសៅរ៍ ១៣កេីត ខែ ស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័កព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីបងប្អូនប្រជាពលរដ្ឋយកទៅដោះស្រាយក្នុងអំឡុងនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ។
ក្នុងឱកាសនោះ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌនិងជាប្រធានកិក្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌកំបូល ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងតាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែលជានិច្ចកាលសម្ដេច និងថ្នាក់ដឹកនាំ តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតលើការងារមនុស្សធម៌ ការលើក កម្ពស់កម្រិតជីវភាពរស់នៅរបស់បងប្អូន ប្រជាជននៅមូលដ្ឋាន និងនៅទូទាំងប្រទេសតាម រយៈកិច្ចការងារអភិវឌ្ឍន៍លើគ្រប់វិស័យឥតឈប់ឈរ និងរីកចម្រើនជាលំដាប់ ជាពិសេសការអនុវត្តវិធានការអនាម័យតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ដើម្បីចូលរួមការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។
លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានបញ្ជាក់ថា៖ ដោយមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឲ្យយកអំណោយរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតទៅចែកជូនពលរដ្ឋក្រីក្រ ទើបរូបលោកនិងមន្ដ្រីក្រោមឱវាទ បានដឹកនាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យកមកចែកជូនបងប្អូនដើម្បីយកទៅដោះស្រាយជីវភាពបានមួយគ្រាក្នុងអំឡុងនៃការរីករាលដាលជំងឺកូវិដ-១៩នេះ ។
ឆ្លៀតក្នុងឱកាសនោះដែរលោកអភិបាលក៏បានណែនាំដល់បងប្អូនឱ្យអនុវត្តវិធានការអនាម័យតាមការណែនាំ របស់ក្រសួសុខាភិបាល និងវិធាន៣កុំ ៣ការពារ បេីមិនចាំបាច់កុំចេញក្រៅផ្ទះ ដេីម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាល ដាលជំងឺកូវីដ-១៩ ។
អំណោយដែលបានចែកជូន៦៥គ្រួសារ នោះគឺក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម ,ទឹកត្រី១យួរ, ត្រីខ ១យួរ ,មី១កេសតូច ៕
ដោយ៖ សំរិត