នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់អភិបាលស្រុករុក្ខគិរី និងឃុំ៥ របស់រដ្ឋបាលស្រុករុក្ខគីរី ខេត្តបាត់ដំបង​ !

ចែករំលែក៖

ខេត្តបាត់ដំបង៖ សូមជម្រាបជូនថា នៅថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៌​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១  នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត​ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង​ ខ.ភ.ម និងជានាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនអភិបាលស្រុករុក្ខគិរី  និងឃុំ៥ របស់រដ្ឋបាលស្រុករុក្ខគីរី ខេត្តបាត់ដំបង​ សម្ភារៈទាំងនោះរួមមាន៖

+ស្រុករុក្ខគីរី ទទួលបាន

-កុំព្យូទ័រយួរដៃ     ចំនួន ០៥ គ្រឿង 

-ម៉ាស៊ីព្រីនធ័រ       ចំនួន ០១ គ្រឿង 

-ម៉ាស៊ីនថតចម្លង   ចំនួន ០១ គ្រឿង 

-ម៉ាស៊ីនភ្លើង         ចំនួន ០១ គ្រឿង

-វិទ្យុទាក់ទង.        ចំនួន  ១០គ្រឿង

+ឃុំទាំង៥​ ក្នុងស្រុករុក្ខគីរី ក្នុង១ឃុំៗទទួលបាន៖

-កុំព្យូទ័រយួរដៃ      ចំនួន ០១ គ្រឿង 

-ម៉ាស៊ិនព្រីនធ័រ      ចំនួន ០១ គ្រឿង 

-វិទ្យុទាក់ទង.        ចំនួន  ១០គ្រឿង

+សម្ភារៈសរុបទាំងអស់រួមមាន៖

កុំព្យួទ័រយួរដៃ ចំនួន ១០គ្រឿង, ម៉ាស៊ីនព្រីនធ័រ ចំនួន ០៦ គ្រឿង, ម៉ាស៊ីនថតចម្លង ចំនួន ០១ គ្រឿង , ម៉ាស៊ីនភ្លើង ចំនួន ០១ គ្រឿង, និង វិទ្យុទាក់ទងចំនួន  ៦០ គ្រឿង។

លោកស្រី ប៊ិន បូឡែន អភិបាលស្រុករុក្ខគីរី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែគិតគូដល់សុខទុក្ខលំបាក របស់មន្ត្រីរាជការគ្រប់ថ្នាក់ ជាពិសេសនៅពេលនេះបានបញ្ជាឱ្យ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង​ ខ.ភ.ម និងជានាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី ចុះមកទិញផ្ទាល់ដល់ចម្ការមៀន(តាង៉ែន)​ របស់ប្រជាកសិករដែលកំពុងតែជួបការលំបាកក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងនាមរដ្ឋបាលស្រុករុក្ខគីរី សូមគោរពជូនពរសម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ជន្មាយុយឺនយូ  បន្តដឹកនាំប្រទេសកម្ពុជា ឈានឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងថែរក្សាបាននូវសុខសន្តិភាព​ ជូនប្រជាពលរដ្ឋខ្មែរជារៀងរហូតតទៅ។

សូមបញ្ជាក់ផងដែរថា, បងប្អូនប្រជាពលរដ្ឋដែលបានដាំដុះ ផ្លែឈើផលានុផល តាមព្រំដែនកម្ពុជា- ថៃ ទោះទាល់ក្នុងការនាំចេញលក់ក្រៅប្រទេស ដូចជាប្រទេសថៃ និងចិន នោះក៏ដោយ តាមរយៈសណ្តានចិត្តប្រកបដោយគុណធម៌ថ្នាក់ដឹកនាំប្រទេស ដែលមានសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នាំមកនូវសន្តិភាពជូនជនរួមជាតិ បានគិតគូគ្រប់កាលៈទេសៈ សម្រាប់ជនរួមជាតិ និងប្រកាសជាសាធារណៈប្រមូលទិញផល្លានុផលផ្លែមៀនឬផ្លែតាង៉ែន នៅតាមព្រំដែនកម្ពុជា- ថៃ ពីប្រជាកសិករ ដើម្បីយកមកចែកជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ក្រុមគ្រូពេទ្យ អ្នកដែលកំពុងព្យាបាលជំងឺកូវីដ-១៩ នៅក្របខ័ណ្ឌទូទាំងប្រទេស ក្នុងទិសស្លោកដែលមិនអាចបំភ្លេចបាន គឺ (ខ្មែរជួយខ្មែរក្នុងគ្រាលំបាក) ៕ ដោយ៖សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print