ខ្សែប្រយុទ្ធ និងជាប្រធានក្រុម Karim Benzema បានបន្តកុងត្រា១ឆ្នាំទៀតជាមួយ Real Madrid ដោយគាត់ស្នាក់នៅកីឡដ្ឋាន Bernabeu រហូតដល់ឆ្នាំ២០២៣។ កិច្ចព្រមព្រៀងនេះនឹងនាំយកខ្សែប្រយុទ្ធរូបនេះចូលក្នុងឆ្នាំទី១៤របស់គាត់ជាមួយក្លិបអេស្ប៉ាញមួយនេះ។
Benzema មានវ័យ៣៣ឆ្នាំបានមកដល់កីឡដ្ឋាន Bernabeu ក្នុងឆ្នាំ២០០៩ ហើយបានស៊ុតបញ្ចូលទីបាន២៨១គ្រាប់ក្នុងរយៈពេល១២ឆ្នាំរបស់គាត់រួមទាំងគ្រាប់បាល់ច្រើនជាង២០គ្រាប់ក្នុងរដូវកាល La Liga ៣រដូវកន្លងមក។ កីឡាករអន្តរជាតិបារាំងរូបនេះគឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេទី៥របស់ក្លិបផងដែរ។
Benzema បានចាប់ផ្តើមយុទ្ធនាការបច្ចុប្បន្នក្នុងទម្រង់ដ៏ល្អដោយស៊ុតបញ្ចូលទី២គ្រាប់ក្នុងជ័យជម្នះ ៤-១ ក្នុងថ្ងៃបើកឆាករបស់ក្រុម Real Madrid លើក្រុម Alaves កាលពីសប្តាហ៍មុន។ គាត់បានត្រលប់មកជួយក្រុមជម្រើសជាតិបារាំងវិញសម្រាប់ការប្រកួតយូរ៉ូ២០២០ នៅរដូវក្តៅនេះដោយស៊ុតបញ្ចូលទីបាន៤គ្រាប់ ហើយនៅតែជាកីឡាករសំខាន់សម្រាប់ក្លិបក្រោមការដឹកនាំរបស់លោក Carlo Ancelotti ។
ការបន្តកុងត្រាថ្មីរបស់គាត់កើតឡើងបន្ទាប់ពីអ្នកចាំទីបែលហ្ស៊ិក Thibaut Courtois ដែលបានចុះកុងត្រាថ្មីរយៈពេល៥ឆ្នាំជាមួយក្លិបដែរកាលពីដើមសប្តាហ៍នេះដើម្បីបន្តការស្នាក់នៅរហូតដល់ខែមិថុនា ឆ្នាំ២០២៦ ៕ (រូបភាព ៖ BBC Sport)