ខេត្តកំពង់ចាម៖ លោក ផេន សុផល ជាអភិបាលនៃគណៈអភិបាលស្រុកកោះសូទិនបានប្រាប់ដឹងថា មួយអាទិត្យនេះមានករណី អគ្គិភ័យឆេះស្ទើររាល់ថ្ងៃគ្រាន់តែមានទ្រង់ទ្រាយតូចនិងធំ ហើយជាក់ស្ដែងនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ មានអគ្គិភ័យឆេះឡថ្នាំកូតាបនៅក្នុង ភូមិព្រែករំដេងលិច ឃំុពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
លោកបានបញ្ជាក់ឲ្យដឹងដែរថា ហេតុការណ៍នេះបណ្ដាលឲ្យខូចខាតឡនិងថ្នាំកូតាបកំពុងចំហុយចំនួន១ឡ ។ ហើយដោយមានការចូលរួមពីប្រជាពលរដ្ឋ និងកងកម្លាំងថ្នាក់ភូមិឃំុស្រុកជាពិសេសរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្តកំពង់ចាមអន្តរាគមន៍ជួយពន្លត់ទាន់ពេល ទើបមិនបណ្តាលឲ្យឆេះរាលដាលបន្តទៅទៀត៕
...
ដោយ៖ វណ្ណះ