ពលរដ្ឋកោះតៃវ៉ាន់ជាង៧សែននាក់បានចុះឈ្មោះចាក់វ៉ាក់សាំងផលិតនៅក្នុងស្រុក។ ថ្នាក់ដឹកនាំក្រុមហ៊ុនផលិតវ៉ាក់សាំងបានចេញមុខប្រាប់ដល់ពលរដ្ឋពីកម្រិតសុវត្ថិភាពនិងប្រសិទ្ធភាពជាទីទុកចិត្ត។ សារព័ត៌មាន Channel News Asia បានផ្សាយថា កោះតៃវ៉ាន់នៅថ្ងៃទី២៣ខែសីហា បានចាប់ផ្តើមចាក់វ៉ាក់សាំងជាទ្រង់ទ្រាយធំនូវប្រភេទវ៉ាក់សាំង MVC-COV1901 ផលិតដោយក្រុមហ៊ុន Medigen Vaccine Biologics Corp (MVC) សហការស្រាវជ្រាវនិងផលិតជាមួយមជ្ឈមណ្ឌលសុខាភិបាលអាមេរិក និងទទួលបានការគាំទ្របោះទុនឲ្យផលិតពីរដ្ឋាភិបាលតៃវ៉ាន់។ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩នេះ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen ជាអ្នកនាំមុខគេក្នុងការទទួលការចាក់វ៉ាក់សាំងនេះ។ រដ្ឋាភិបាលកោះតៃវ៉ាន់ កាលពីខែមុនបានអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន មេឌីជែន (Medigen) ជាផ្នែកមួយនៃផែនការទូលំទូលាយសម្រាប់ស្វ័យភាពគ្រប់គ្រាន់ក្នុងការចាក់វ៉ាក់សាំង ខណៈដែលការពន្យារពេលនៃការដឹកជញ្ជូនវ៉ាក់សាំងពីក្រុមហ៊ុនសកលបានធ្វើឱ្យប៉ះពាល់ដល់កម្មវិធីចាក់វ៉ាក់សាំងរបស់កោះតៃវ៉ាន់ និងដែនដី រួមទាំងប្រទេសជាច្រើនទៀត។ មានមនុស្សជាង៧សែននាក់ហើយដែលបានចុះឈ្មោះដើម្បីទទួលការចាក់វ៉ាក់សាំង Medigen។ ទាំងនោះបានបង្ហាញពីទំនុកចិត្តរបស់លោកស្រីចំពោះការចាក់វ៉ាក់សាំង Medigen និងបង្ហាញថាវាមានសុវត្ថិភាព។ លោកស្រី Tsai បានផ្អាកការប្រើប្រាស់វ៉ាក់សាំង Moderna ឬ AstraZeneca ជាបណ្ដោះអាសន្ន នៅក្នុងកម្មវិធីចាក់វ៉ាក់សាំងកោះតៃវ៉ាន់ នាពេលបច្ចុប្បន្ននេះ៕ដោយ៖ធិរីណា
រូបថត៖TAIWAN NEWS.