ខេត្តតាកែវ៖ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមដំណេីរដោយ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោកវរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជេីញចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់បងប្អូនប្រជាពលរដ្ឋ ១០០គ្រួសារ ស្ថិតនៅក្នុងតំបន់បិទខ្ទប់ ភូមិគោកអង្គង់ ឃុំពោធ៍រំចាក ស្រុកព្រៃកប្បាស។
លោក អ៊ូច ភា អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋថាបើទោះបីជា បងប្អូនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចហើយ សូមបងប្អូនទាំងអស់ ត្រូវតែបន្តអនុវត្តនូវវិធានសុខាភិបាល «៣ការពារ និង៣កុំ» ដើម្បី ចូលរួមចំណែកកាត់ផ្តាច់ខ្សែចម្លង និងជៀសឲ្យផុតពីការឆ្លងរាលដាល នៃជម្ងឺដ៏ដ៏កាចសាហាវនេះ ខណៈដែល នាបច្ចុប្បន្ន វីរុសបម្លែងខ្លួនថ្មី ប្រភេទ ដែលតា (Delta) កំពុងចរាចរណ៍វាយលុកក្នុងប្រទេសកម្ពុជា ក៏ដូចជា បណ្ដាប្រទេសមួយចំនួន នៅក្នុងពិភពលោក គួរឲ្យព្រួយបារម្ភ ផងដែរ។
ក្នុងអំណោយដែលលោកអភិបាលខេត្ត នាំយយកមកផ្ដល់ជូន ក្នុង០១គ្រួសារៗទទួលបាន៖ អង្ករ ២០គីឡូក្រាម, មី ០១កេះ ,ត្រីខ ០១យួរ ,ទឹកត្រី០១យួរ ,សាប៊ូ ០១ដុំ និងម៉ាស់ ១០បន្ទះ៕
ដោយ៖សហការី