រដ្ឋបាលខេត្តបន្ទាយមានជ័យ​​ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៩៩ និងអ្នកជាសះស្បើយចំនួន ១០៥នាក់​ នៅថ្ងៃទី២៣ ខែសីហា​នេះ!

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ បេី​យោង​តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ​ នៅថ្ងៃចន្ទទី​២៣ ខែសីហា​ ឆ្នាំ២០២១នេះថា​ អាជ្ញាធរ​មូលដ្ឋាន​ បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៩៩​នាក់ និងអ្នកជាសះស្បើយចំនួន ១០៥នាក់។

នៅក្នុង​សេចក្ដីជូនដំណឹងខាងលេីនេះ​ សូមជម្រាបជូនដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបាន ជ្រាបថា៖ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក ដោយធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ នៅថ្ងៃទី២២ ខែសីហា​​ ឆ្នាំ២០២១ បានរកឃើញករណ៍វិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន​ ១៩៩នាក់បន្ថែមទៀត​ ដែល​ដែល​ឆ្លង​ជា​សហគមន៍​ព្រឹត្តិការណ៍​ ២០កុម្ភៈ​ និងមានអ្នកជំងឺ​ ១០៥នាក់ត្រូវបានជាសះស្បើយជំងឺកូវីដ-១៩។

ចំពោះអ្នកវិជ្ជមានជំងឺកូវីដ-១៩ មានឈ្មោះដូចខាងក្រោម៖អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ ជាមួយអ្នកវិជ្ជមានជំងឺកវីដ-១៩ ខាងលើ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡី ស័កជាចាំបាច់។ ជាមួយគ្នានេះ អ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមាន ខាងលើ ក៏សូមធ្វើចត្តាឡីស័កនៅតាមផ្ទះ រៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ករណីបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក និងថប់ដង្ហើម ឬមានរោគសញ្ញាផ្សេងៗដែលសង្ស័យ សូមទៅមន្ទីរពេទ្យ ឬមណ្ឌល សុខភាព ដែលស្ថិតនៅជិតផ្ទះ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕ដោយ​៖សហការី​

នៅខាងក្រោមនេះ​ ជាតារាងឈ្មោះអ្នកកេីតជំងឺកូវីដ-១៩ សរុប​ចំនួន​ ១៩៩នាក់​ និងអ្នកជំងឺជាស្បះស្បេីយ​ ១០៥នាក់៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print