រដ្ឋសភានូវែលហ្សេឡង់ផ្អាកកិច្ចប្រជុំផ្ទាល់រយៈពេល១សប្តាហ៍ ដោយសារកូវីដ-១៩

ចែករំលែក៖

នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោកស្រី Jacinda Ardern នៅថ្ងៃទី២៣ខែសីហា បានសម្រេចផ្អាកដំណើរការរយៈពេល១សប្តាហ៍ក្នុងពេលករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសនេះមានសញ្ញាកើនឡើងខ្ពស់។ សភានូវែលហ្សេឡង់ បានផ្អាកកិច្ចប្រជុំផ្ទាល់ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ ក្នុងពេលសភាផ្អាកដំណើរការ គណៈកម្មការនឹងរៀបចំកិច្ចប្រជុំតាមអនឡាញវិញ ដើម្បីតាមដានរាល់សកម្មភាពដឹកនាំរបស់រដ្ឋាភិបាល។ ការសម្រេចផ្អាកកិច្ចប្រជុំសភាផ្ទាល់ត្រូវបាននាយករដ្ឋមន្ត្រី Jacinda Ardern ប្រកាសនៅល្ងាចថ្ងៃទី២៣ខែសីហានេះ ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រី និងការផ្តល់ប្រឹក្សាពីក្រសួងសុខាភិបាលនូវែលហ្សេឡង់ Ashley Bloomfield។ តាមគម្រោងរដ្ឋសភានឹងត្រូវជួបប្រជុំនៅថ្ងៃទី២៤ខែសីហា ប៉ុន្តែដោយខ្លាចបង្កឲ្យមានការឆ្លងកូវីដ-១៩ ទើបសម្រេចផ្អាកកិច្ចប្រជុំសភា។ សកម្មភាពខាងលើរបស់នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់កើតឡើងក្រោយពេលដែលប្រទេសនេះរកឃើញករណីឆ្លងកូវីដ-១៩ ដល់ទៅ ៣៥នាក់នៅក្នុងថ្ងៃទី២៣ខែសីហានេះ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីខែមេសាមក ។ គិតចាប់តាំងពីថ្ងៃទី១៧ខែសីហា មកទល់ពេលនេះ នូវែលហ្សេឡង់ មានករណីឆ្លងកូវីដ-១៩ចំនួន១០៧នាក់ ៕ដោយ៖ធិរីណា

រូបថត៖TTXVN.VNA.

...

ប្រភព៖ VOV.VN.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print