ភ្នំពេញ៖ មានករណីគ្រោះអគ្គិភ័យមួយបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន៥ខ្នងស្មេីរនឹង១២គ្រួសារ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានចុះមកជួយអន្តរាគមន៍បាញ់ពន្លត់កាលពីវេលាម៉ោង១៩ និង៣០នាទីយប់ថ្ងៃចន្ទ១៥កើត ខែស្រាពណ៍ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២១ ស្ថិតនៅផ្លូវរថភ្លើង ក្រុម៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ មួង សារិទ្ធ ភេទប្រុស អាយុ ៤៥ ឆាំ្ន ។ រីឯអ្នកជួលឈ្មោះចាន់ សំណាង ភេទប្រុស អាយុ ៤១ ឆ្នាំ ។មុខរបរ: រើសអេតចាយ ។តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថាមុនកេីតហេតុគេឃេីញបុរសម្នាក់ជាអ្នកជួលផ្ទះបានដុតភ្លេីងដេីម្បីយកស្ពាន់លក់ ។ ក្រោយមកស្រាប់តែមានអណ្ដាតភ្លេីងឆាបឆេះពីផ្ទះមួយទៅផ្ទះមួយ និងមានការស្រែកឆោឡោឲ្យជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយអ្នកខ្លះបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យជួយយករថយន្តពន្លត់អគ្គីភ័យបាញ់ទឹកពន្លត់ផងដែរ ។ ក្រោយពីទទួលបានព័ត៌មានខាងលេីនេះភ្លាម អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញបានចេញរថយន្តការិយាល័យបង្ការនិងសង្គ្រោះអគ្គិភ័យមានចំនួន ១៥គ្រឿង និងបានប្រេីប្រាស់ទឹកអស់ ១៥ ឡាន ស្មើនឹង ៦០ ម៉ែត្រគូប ។ ដោយពន្លត់ចប់ :នៅវេលាម៉ោង ២០:០០នាទីយប់ នាថ្ងៃខែឆ្នាំដដែល ។ ជាមួយគ្នានោះ សមត្ថកិច្ចបានបញ្ចាក់ដែរថា មូលហេតុដែលបង្កឲ្យមានអគ្គិភ័យកេីតឡេីងគឺ មានមនុស្សដុតខ្សែភ្លើងយកស្ពាន់ទេីបបង្ករជាអគ្គិភ័យ។ ដោយប្រភេទផ្ទះឈើប្រកសង្ក័សី(ទំហំ ៥ម៉ែត្រ× ៦ម៉ែត្រ) ហេីយការខូចខាតសម្ភារៈប្រើប្រាស់អស់ទាំងស្រុង នៃចំនួន៥ខ្នងផ្ទះស្មើរនឹង១២គ្រួសារ។ តែក្នុងករណីនេះមិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះឡេីយ ៕ ដោយ ៖ ភារ៉ា ដង្កោ