មន្រ្តីបរិស្ថាននៅថ្នាក់ក្រោមជាតិបង្កើនចំណេះដឹងបន្ថែមលើការប្រែប្រួលអាកាសធាតុ

ចែករំលែក៖

ភ្នំពេញ៖ មន្រ្តីរាជការនៅតាមមន្ទីរបរិស្ថាន រាជធានី-ខេត្ត បានបង្កើនការយល់ដឹង ការកសាងសមត្ថភាព និងការអប់រំទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ការផ្សព្វផ្សាយបទពិសោធន៍នៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជាមួយមន្រ្តីបរិស្ថាននៅថ្នាក់ក្រោមជាតិ បានរៀបចំឡើងដោយនាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន តាមប្រព័ន្ធអនឡាញ (Zoom) ។ មន្រ្តីជំនាញបានធ្វើបទបង្ហាញអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ លើវិស័យធំៗចំនួន០៤ គឺ ១. ផលប៉ះពាល់ទៅលើវិស័យកសិកម្ម ២. ផលប៉ះពាល់ទៅលើវិស័យធនធានទឹក ៣. ផលប៉ះពាល់ទៅលើហេដ្ឋារចនាសម្ព័ន្ធ និង៤.ផលប៉ះពាល់ចំពោះសុខភាពមនុស្ស។

ក្នុងឱកាសនោះ លោក ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានបានលើកឡើងថា ការដុតកាកសំណល់បានបញ្ចេញឧស្ម័នពុល(CO2) ហើយឧស្ម័នពុលទាំងអស់ និឹងហើរទៅក្នុងបរិយាកាស បណ្តាលទៅជាឧស្ម័នផ្ទះកញ្ចក់ដែលធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ។ កាលណាយើងដុតសំណល់ប្លាស្ទិកវាបញ្ចេញឧស្ម័នគីមីពុល CO2 (ឧស្មន័ផ្ទះកញ្ចក់) ដែលធ្វើឱ្យភពផែនដីឡើងកម្តៅ។ យើងត្រូវចូលរួមទាំងអស់គ្នា មិនឲ្យកម្តៅលើផែនដីបន្តកើនឡើង ដោយកាត់បន្ថយការផលិតឧស្ម័នកាបូនិកឲ្យបានតិចតួចបំផុត ដោយប្រើប្រាស់ថាមពលកកើតឡើងវិញមកប្រើជំនួស។ យើងក៏ត្រូវតែចូលរួមយ៉ាងសកម្ម ក្នុងការដាំដើមឈើឡើងវិញឲ្យបានច្រើន ព្រោះដើមឈើអាចស្រូបយកឧស្ម័នកាបូនិក ហើយដើមឈើក៏ជាអ្នកបង្កើតអុកស៊ីសែនបន្ថែម ដើម្បីទ្រទ្រង់ជីវិតសត្វនៅលើផែនដី៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print