៩៩%អ្នកឆ្លងកូវីដ-១៩នៅអាមេរិក គឺជាប្រភេទបំប្លែងថ្មី(ដែលតា)

ចែករំលែក៖

អាមេរិកនៅតែទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយការឆ្លងកូវីដ-១៩ ដែលគិតជាមធ្យម ក្នុងរយៈពេល៧ថ្ងៃកន្លងមក អាមេរិកមានករណីឆ្លងដល់ទៅជាង ១៣៣ពាន់នាក់ក្នុងមួយថ្ងៃ។ តាមគេហទំព័រ Worldometer បានផ្សាយថា គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី២៤ខែសីហា នៅទូទាំងពិភពលោកមានករណីឆ្លងកើនឡើងជាង២១៣លាននាក់ឆ្លងកូវីដ-១៩ ហើយជាមួយគ្នានេះក៏មានករណីស្លាប់ដោយកូវីដ-១៩ ជាង ៤,៤៥លាននាក់ផងដែរ។ ក្រៅពីនេះមានអ្នកជាសះស្បើយជាង១៩០,៨លាននាក់។ ចំពោះអាមេរិកនៅតែជាប្រទេសដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយកូវីដ-១៩ ។ មកទល់ពេលនេះ អាមេរិកមានករណីឆ្លងសរុបកើនឡើងដល់ទៅ ៣៨,៧៦លាននាក់ និងស្លាប់ជាង៦៤៥ពាន់នាក់។
តាមការលើកឡើងរបស់នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងអាមេរិក CDC បានឱ្យដឹងថា ចំនួនអ្នកឆ្លងថ្មីនៅក្នុងទឹកដីអាមេរិកកើនឡើងខ្ពស់ ដោយសារតែវីរុសបំប្លែងថ្មីដែលតា ដែលអាចឆ្លងខ្លាំង។ ចំនួនអ្នកជំងឺត្រូវចូលព្យាបាលក្នុងមន្ទីរពេទ្យបានកើនឡើងដល់ទៅ១៤,២%។ ក្នុងចំណោមអ្នកឆ្លងថ្មី មានដល់ទៅ ៩៨,៨% ឆ្លងវីរុសបំប្លែងថ្មីដែលតា។
នៅចំពោះមុខការកើនឡើងនៃករណីឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ឡើងវិញនៅទូទាំងសហរដ្ឋអាមេរិក ការចាក់វ៉ាក់សាំងដូសជំរុញឬដូសទី៣ត្រូវបានអនុម័តដោយរដ្ឋបាលលោក ចូ បៃឌិន។ ក្រុមអ្នកជំនាញធ្លាប់បានព្រមានថា អត្រាករណីឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិកនឹងលោតដល់ខ្ទង់ ២០០,០០០នាក់ក្នុងមួយថ្ងៃ នៅប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។
គិតត្រឹមថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន៣៦៣លានដូស ក្នុងនោះប្រជាជន ២០១.៤២លាននាក់ (៦១.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៧០.៨២លាននាក់ទៀត (៥២%) បានទទួលការចាក់គ្រប់ដូស ឬ ២ដូស៕ ដោយ៖សាធី

វ៉ាក់សាំងការពារជំងឺកូវីដ -១៩ សម្រាប់ប្រជាជននៅទីក្រុងឡូសអេនជឺឡេសរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក។

...

(រូបភាព៖ AFP/TTXVN)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print