ត្រឡប់ពីចូលរួមអាពាហ៍ពិពាហ៍ក្មួយនៅខេត្តកំពតជួបគ្រោះថ្នាក់ចរាចរណ៍បុកឡានដឹកដីស្លាប់នៅពងទឹក

ចែករំលែក៖

ភ្នំពេញ៖​ មន្ត្រីនគរបាលនាយកដ្ឋានភស្តុភាសម្ភារបច្ចេកទេសក្រសួងមហាផ្ទៃម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ​ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកដីនិងរថយន្តកាមរីហើមកាលពីវេលាម៉ោង4និង45នាទីព្រឹកថ្ងៃទី28 ខែមីនា ឆ្នាំ2016 នៅលើកំណាត់ផ្លូវជាតិលេខ3 ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ។

ប្រភពពីសមត្ថកិច្ចនៅកន្លែងកើត ហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តកាមរីហើមធ្វើដំ ណើរពីត្បូងទៅជើង ចំណែករថយន្តដឹកដីនោះធ្វើដំណើរពីជើងទៅត្បូង។ លុះដល់ចំណុចកើតហេតុខាងលើទំនងអ្នកបើកបររថយន្តកាមរីហើមគាត់ងងុយដេកក៏ជ្រុលបុកជាមួយរថយន្តដឹកដីលាន់ឮដូចរន្ទះដាច់កង់ក្រោយ​ រីឯរថយន្តកាមរីហើមគៀបតៃកុងជាប់ក្នុងរថយន្តបណ្តាលឲ្យស្លាប់តែម្តង។ ចំណកអ្នកបើកបររថយន្តដឹករត់គេចខ្លួនបាត់។
ស្រីជាប្រពន្ធជនរងគ្រោះបានប្រាប់ឲ្យដឹងថា ប្តីគាត់បានទៅខេត្តកំពតដើម្បីចូលរួមការក្មួយ ហើយក៏ប្រយ៉ាប់មកធ្វើការវិញក៏ងើបតាំងពីព្រលឹម ហើយក៏ជួបឧប្បត្តិហេតុចរាចរណ៍នេះតែងម្តង។

សមត្ថកិច្ចបន្តថា ជនរងគ្រោះមានឈ្មោះ កៅ សុខលាភ ភេទប្រុស អាយុ49ឆ្នាំ បំរើការនៅនាយកដ្ឋានភស្តុភាសម្ភារបច្ចេកទេសក្រសួងមហាផ្ទៃ ជិះរថយន្តម៉ាកកាមរីហើម ពណ៌ខៀវ ពាក់ស្លាកលេខ2o-8248ធ្វើដំណើរពីត្បូង។ ចំណែករថយន្តដឹកដី​ ពណ៌ត្រេអ៊ី គ្មានស្លាកលេខ ក្រោ កើតហេតុតៃកុងឡានរត់បាត់។

ក្រោយធ្វើការវាស់វែងសមត្ថកិច្ច បានយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំការដោះស្រាយតាមច្បាប់។ ចំណែក សាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

image

image

image

image

image

...

ដោយ៖​ តាឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print