ភ្នំពេញ , នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច ចាប់ផ្តើម បិទខ្ទប់បណ្តោះអាសន្ន នៅភូមិអណ្ដូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ បន្ទាប់ពីរកឃើញមេរោគបំប្លែងថ្មី Delta ៤៣នាក់ ក្នុងចំណោមប្រជាពលរដ្ឋ ៩១៤នាក់ ដើម្បីបញ្ចៀសការរាលដាលឆ្លងជំងឺវីរុសកូវីដ-១៩ បំប្លែងប្រភេទ(Delta) ។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា ,ជាលទ្ធផលករណីកូវីដ១៩ បំប្លែងថ្មី Delta នៅថ្ងៃទី២៣ សីហា ឆ្នាំ២០២១ នៅភូមិអណ្ដូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គឺរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤៣នាក់ ក្នុងចំណោមប្រជាពលរដ្ឋ ៩១៤នាក់។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមប្រជាពលរដ្ឋដែលធ្លាប់ទៅដល់ ឫបានប៉ះពាល់ជាមួយអ្នករស់នៅទីតាំងខាងលើ សូមមេត្តាតាមដានសុខភាពរយៈពេល ២១ថ្ងៃដើម្បីសុវត្ថិភាព!!
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា!! ។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៤៦៦នាក់ទៀត ជាសះស្បើយ ៥១២នាក់ និងស្លាប់ ១៣នាក់៖
– ករណីឆ្លងសហគមន៍ ៣៧២នាក់
– អ្នកដំណើរពីបរទេស ៩៤នាក់
គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 90,107 នាក់
– អ្នកជាសះស្បើយ= 86,130 នាក់
– អ្នកស្លាប់= 1,821 នាក់៕