ពិធីជប់លៀងភ្ជាប់ពាក្យ មនុស្ស ៥០នាក់ត្រូវបង់ផាកពិន័យជាទឹកប្រាក់ ៣សែនដុល្លារ

ចែករំលែក៖

ចូលរួមក្នុងពិធីភ្ជាប់ពាក្យក្នុងពេលដែលទីក្រុង ម៉ែលបឺន(Melbourne) បិទខ្ទប់ មនុស្ស៥០នាក់ដែលចូលរួមពិធីនោះរងការពិន័យគិតជាទឹកប្រាក់៣សែនដុល្លារ។ ម្ចាស់កម្មវិធីបានអញ្ជើញភ្ញៀវចូលរួមនៅក្នុងពិធីភ្ជាប់ពាក្យនៅទីក្រុងម៉ែលបឺនប្រទេសអូស្ត្រាលី រងការពិន័យជាទឹកប្រាក់សរុប ៣សែនដុល្លារ ក្រោយកម្លាំងប៉ូលិសទៅបំបែកការជួបជុំគ្នា ខុសច្បាប់ ។ ការជួបជុំនោះក្នុងពេលដែលទីក្រុងបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងកូវីដ ១៩ ប្រភេទបម្លែងថ្មីដែលតា។ អ្នកនាំពាក្យ កម្លាំងប៉ូលិស រដ្ឋ Victoria បានបញ្ជាក់នៅថ្ងៃទី ២៤ខែសីហាបានបញ្ជាក់ថា មានមនុស្សចូលរួមកម្មវិធីភ្ជាប់ពាក្យទាំងអស់មាន ៥៦នាក់ ដែលរៀបចំនៅតំបន់ Caulfield North ជាយក្រុងម៉ែលបឺន ។ ក្នុងនោះអ្នកដែលចូលរួមពីធីជប់លៀងត្រូវពិន័យជាទឹកប្រាក់5400ដុល្លារ សរុបភ្ញៀវទាំងអស់ត្រូវពិន័យជាទឹកប្រាក់ 305.312ដុល្លារអាមេរិក។ ទីក្រុងម៉ែលបឺនស្ថិតនៅក្នុងការបិទខ្ទប់លើកទី ៦ហើយ ចាបតាំងពីការផ្ទុះកូវីដ ១៩ នៅក្នុងឆ្នាំ ២០១៩ ។ ពលរដ្ឋត្រូវបានហាមប្រាម ជួបជុំគ្នា ហើយពិធីបុណ្យសពក៏មិនអនុញ្ញាតឲ្យមានមនុស្សលើសពី១០នាក់ផងដែរ។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក អូស្ត្រាលីរកឃើញករណីឆ្លងថ្មីសរុបសល់ទៅ ៨១៤ នាក់ ។ សរុបអ្នកឆ្លងនៅក្នុងប្រទេសនេះ បានកើនឡើងដល់ទៅជាង ៤៥ពាន់នាក់ហើយនិងមានអ្នកស្លាប់សរុប ៩៨៤នាក់៕ដោយ៖ធីរីណា

...

ប្រភព៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print