នាយឧត្តមសេនីយ៍ កែវ វណ្ណថន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ តំណាងអាជ្ញាធរជាតិប្រឆាំងអំពើពុករលួយ នៃសាធារណរដ្ឋប្រជាមានិតចិន

ចែករំលែក៖

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នាព្រឹកថ្ងៃពុធ ២រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២១នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ តំណាងអាជ្ញាធរជាតិប្រឆាំងអំពើពុករលួយ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក HUA YUQING ប្រធានការិយាល័យនៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ចំណុះអាជ្ញាធរជាតិប្រឆាំងអំពើពុករលួយ។

នៅក្នុងជំនួបខាងលើ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន នាពេលកន្លងមក។

ជាមួយគ្នានេះ លោក HUA YUQING តំណាងអាជ្ញាធរជាតិប្រឆាំងអំពើពុករលួយ បានថ្លែងអំណរគុណចំពោះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលតែងតែផ្តល់កិច្ចសហការល្អ និងការសម្រួលផ្សេងៗ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសទាំងពីរ។

ឆ្លើយតបនឹងការលើកឡើងខាងលើ លោកនាយឧត្តមសេនីយ៍ កែវ វណ្ណថន ក៏បានថ្លែងអំណរគុណ ចំពោះភាគីចិនដូចគ្នា ដែលតែងតែជួយឧបត្ថម្ភគាំទ្រសម្ភារៈបច្ចេកទេស ព្រមទាំងផ្តល់ការបណ្តុះបណ្តាល ដល់មន្រ្តីនគរបាលអន្តោប្រវេសន៍កម្ពុជានាពេលកន្លងមក ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ រវាងប្រទេសទាំងពីរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print