លោក​ កែវ​ រ៉េមី​ ជំនួបពិភាក្សាជាមួយតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក្នុង​កិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ តាមរយៈប្រព័ន្ធវីដេអូ

ចែករំលែក៖

ភ្នំពេញ​៖​ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ​ បានដឹកនាំកិច្ចជំនួបពិភាក្សាជាមួយ លោក Pradeep Wagle តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR-Cambodia) អំពីការដាក់ដំណើរការកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ។

ក្នុងកិច្ចជំនួបនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅតែបន្តបើកចំហជាសាធារណៈសម្រាប់ទទួលយកនូវការផ្តល់យោបល់ ក៏ដូចជាធាតុចូលនានាពីសាធារណជនពីគ្រប់មជ្ឈដ្ឋាន តាមរយៈទំព័រហ្វេកប៊ុក (Cambodian Human Rights Committee) និងក្រុមតេឡេក្រាម https://t.me/comment_on_NHRC_Law របស់ខ្លួន។

គួរបញ្ជាក់ថា​ គ.ស.ម.ក. និង OHCHR-Cambodia គ្រោងនឹងរៀបចំឱ្យមានសិក្ខាសាលា ឬសន្និសីទថ្នាក់តំបន់និងអន្តរជាតិតាមរយៈប្រព័ន្ធវីដេអូផងដែរ ជាមួយស្ថាប័នសិទ្ធិមនុស្សរបស់បណ្តាប្រទេសក្នុងតំបន់និងអន្តរជាតិ ដើម្បីពិគ្រោះយោបល់ និងទទួលបានធាតុចូលលើសេចក្តីព្រាងច្បាប់ខាងលើ។

បន្ថែមពីនេះ​ គ.ស.ម.ក. និង OHCHR-Cambodia បន្តសហការអញ្ជើញក្រុមការងារអង្គការសង្គមស៊ីវិលចូលរួមក្នុងកិច្ចពិគ្រោះយោបល់ផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print