លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ កម្ពុជានឹងក្លាយជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ ក្នុងពេលឆាប់ៗនេះ !

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលតួនាទីជាប្រធានប្តូរវេន AIPA ពីប្រធានរដ្ឋសភាព្រុយណេដារូស្សាឡាម ក្នុងមហាសន្និបាតប្រចាំឆ្នាំ នៃអន្តរសភាអាស៊ាន ហៅកាត់ថា AIPA លើកទី៤២ ដែលសភាប្រទេសព្រុយណេដារូស្សាឡាម ធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យនៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ ក្រោយបានដំណើរការមហាសន្និបាតរយៈពេលបីថ្ងៃមកនេះ។ លោក ប្រាក់ សុខុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា កម្ពុជានឹងក្លាយជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ ក្នុងពេលឆាប់ៗនេះ។ សូមបញ្ជាក់ថា ការបង្ហោះលើ page ផ្លូវការរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍យ៉ាងដូច្នេះថា ពេលវេលាដើរលឿនមែន កម្ពុជានឹងក្លាយជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ ក្នុងពេលឆាប់ៗនេះ។ ដើម្បីត្រៀមរៀបចំ និងអនុវត្តតួនាទីរបស់យើងប្រកបដោយភាពជោគជ័យ ខ្ញុំបានដឹកនាំកិច្ចប្រជុំមួយនៅទីស្តីការក្រសួងនិងតាមប្រព័ន្ធវីដេអូ។ កម្ពុជាមានភារកិច្ចច្រើនដែលត្រូវធ្វើតែយើងទាំងអស់គ្នានឹងបំពេញកាតព្វកិច្ចដ៏សំខាន់មួយនេះដោយចិត្តមោះមុត៕ ដោយ៖សុខ ខេមរា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print