ភ្នំពេញ, នៅយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា , នៅ ថ្ងៃទី២៣ សីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះយកសំណាកនៅ ការដ្ឋានសំណង់ បុរី ឡាក់គីវ័ន មានទីតាំងស្ថិតនៅ ផ្លូវបេតុង ភូមិស្រុកចេក សង្កាត់ ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មាន កម្មករ ២៤នាក់ ក្នុងចំណោម១៥៧នាក់ រកឃើញវិជ្ជមានកូវីដ១៩ !
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា! ៕
ដោយ, សិលា
...