អភិបាល​ខេត្ត​កណ្ដាល​ ទទួលផ្លែមៀនប៉ៃលិន (តាង៉ែន) ចំនួន០៥តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ នាព្រឹកថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ​ បានទទួលផ្លែមៀនប៉ៃលិន (តាង៉ែន) ចំនួន០៥តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកឧត្តមសេនីយ៍ឯក អ៊ុង សារិទ្ធ មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស និងជានាយសេនាធិការបញ្ជាការដ្ឋានអង្គរក្ស តំណាងលោកនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ដើម្បីផ្តល់ជូនដល់រដ្ឋបាលខេត្តកណ្តាល សម្រាប់ធ្វើការបែងចែកជូនដល់កងកម្លាំងទាំងបី មន្រ្តីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមគ្រូពេទ្យជួរមុខ អ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាល និងអ្នកកំពុងធ្វើចត្តាឡីស័ក។

តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំងបី មន្រ្តីរាជការ និងប្រជាពលរដ្ឋនៅទូទាំងខេត្ត និងក្នុងនាមខ្លួនលោក​ គង់​ សោភ័ណ្ឌ​ ផ្ទាល់សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកក្នុងការគិតគូរអំពីសុខទុក្ខរបស់ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ និន្នាការនយោបាយ បក្សពួក សាសនា ជាពិសេសបំផុតអំឡុងពេលដែលកម្ពុជាកំពុងទទួលរងនូវការញ៉ាំញី ជំងឺកូវីដ-១៩ ។

ជាមួយគ្នានេះ​ លោកអភិបាលខេត្ត​ សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូន សម្តេចតេជោ នាយករដ្ឋមន្រ្តី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រីជាទីស្រលាញ់បំផុត សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងចៀសផុតពីរោគាព្យាធិទាំងឡាយទាំងពួង កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print