ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីប្រពន្ធដាក់ពាក្យបណ្ដឹង ខណៈបុរសរូបនេះប្រើអំពើហិង្សាក្នុងគ្រួសារ ។
ហេតុការណ៍ហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង០០នាទីរសៀល ថ្ងៃទី២៧ ខៃមីនា ឆ្នាំ២០១៦ នៅផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុង ខេត្តពោធិ៍សាត់ ។
សមត្តកិច្ចក្រុងពោធិ៍សាត់ប្រាប់ថា បុរសត្រូវបានប្រពន្ធប្ដឹងពីបទហិង្សាក្នុងគ្រួសារ ឈ្មោះ ស៊ុន ណារ៉ា អាយុ៥២ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុ ហើយការដែលសមត្តកិច្ចឃាត់គាត់យកមកសួរនាំនេះ ធ្វើឡើងបន្ទាប់ពីស្ត្រីជាប្រពន្ធឈ្មោះ ស៊ុយ រតនា អាយុ៥០ឆ្នាំ រស់នៅជាមួយគ្នាបឹ្តងគាត់។
ប្រភពខាងលើនេះបន្តថា នៅក្នុងពាក្យបណ្ដឹងប្ដឹងសុំឲ្យសមត្តកិច្ចអនុវត្តតាមនិតិវិធី ពុំមានការទាមទារអ្វីនោះទេ ហើយការដែលប្ដីប្រពន្ធទំនាស់គ្នាបែកផ្សែង រហូតឈានដល់ការប្ដឹងផ្ដល់គ្នានេះ គឺផ្ដើមចេញពីប្ដី(ស៊ុន ណារ៉ា)ដែលត្រូវសមត្តកិច្ចឃាត់ខ្លួន ដោយសារតែគាត់មានគុណធម៌ចំពោះម្ដាយរបស់គាត់ គឺគាត់បានសុំកង្ហាពីប្រពន្ធក្នុងគោលបំណងយកទៅជូនម្ដាយចាស់ជរានៅឯស្រុកស្រែ ខណៈអាកាសធាតុសព្វថ្ងៃកំពុងឡើងកំដៅខ្លាំង គ្រានោះក៍មានទំនាស់ពាក្យសម្ដីគ្នាឡើងបែកផ្សែង រហូតបុរសជាប្ដីទ្រាំលែងបាន ទាញកៅអីឈើសម្ពងលើក្បាលប្រពន្ធបែកដេរ៥ថ្នេ នៅពេទ្យឯកជននៅក្នងខេត្តពោធិ៍សាត់។
ប្រភពដ៍ដែលបន្តទៀតថាករណីហឹង្សាក្នុងគ្រួសារខាងលើ សមត្តកិច្ចកំពុងសាកសួ និងចាត់ចែងទៅតាមនិតិវិធីនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់នៅឡើយ ៕
ដោយ៖ ប៉ឹម ពិន