បងប្អូនអតីតយុទ្ធជនបានទទួលការចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ )នៅខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប, បើយោងតាមប្រភពពី រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់អោយដឹងថា, ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដល់នូវការចាក់វ៉ាក់សាំងដូសទី៣ ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ជូនដល់សមាគមអតីតយុទ្ធជន ចំនួន៦ពាន់៦៣១នាក់ នៅខេត្តសៀមរាប ដែលជាដូសជម្រុញប្រភេទAstra Zeneca នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និង នៅ តាមបណ្តាទីតាំងមណ្ឌលសុខភាពស្រុក ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ម្សិលមុិញ។

តាមការបញ្ជាក់របស់ឧត្តមសេនីយ៍ទោ ស៊ិន ភាត់ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និង ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាប បានឲ្យដឹងថា ក្នុងចំនួនអតីតៈយុទ្ធជន ទាំង៦ពាន់៦៣១នាក់ បានមកទទួលចាក់វ៉ាក់សាំង ប្រឆាំងមេរោគកូវីដ-១៩ ទាំង​ ២លើក ចំនួន ៥ពាន់៥៩៤នាក់ ។ ជាក់ស្តែងថ្ងៃនេះ បងប្អូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងក្រុងសៀមរាប ចំនួន ១ពាន់៤០០នាក់ បានទទួលចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកខេត្ត និង មណ្ឌលសុខភាព៣មណ្ឌល ហើយចំពោះបងប្អូនអតីតយុទ្ធជននៅតាមបណ្តាស្រុកទាំង១១ ចាក់នៅតាមមន្ទីរពេទ្យបង្អែកស្រុក និង មណ្ឌលសុខភាពមួយចំនួនដែលបានកំណត់ផងដែរ។ លោកឧត្តមសេនីយ៍ទោ ស៊ិន ភាត់ ក៏បានគោរពថ្លែងអំណរគុណសម្តេចអគ្គតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និង ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង ជាអគ្គលេខាធិការគណៈអចិន្ត្រៃយ៍ នៃសមាគមអតីតយុទ្ធកម្ពុជា ក៏ដូចអាជ្ញាធរខេត្តសៀមរាប ដែលបានផ្ដល់វ៉ាក់សាំង ប្រឆាំងមេរោគកូវីដ-១៩ដូសទី៣ ដែលជាដូសជម្រុញប្រភេទ Astra Zeneca សម្រាប់ចាក់ជូនដល់បងប្អូនជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តដែលទទួលចាក់រួចទាំងពីរលើក ចំនួន៥ពាន់៥៩៤នាក់ ។

ក្នុងនោះដែរលោកឧត្តមសេនីយ៍ទោ ស៊ិន ភាត់ ក្នុងនាមតំណាងឲ្យអតីតយុទ្ធជនក្នុងខេត្តសៀមរាប បានគោរពថ្លែងអំណរគុណសម្តេចអគ្គតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងលោកទេសរដ្ឋមន្រ្តីនាយឧត្តមសេនីយ៍គន់គីម អគ្គលេខធិការ សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានផ្ដល់ វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ដូសទី៣​ ដែលជាដូសជម្រុញប្រភេទ Astra Zeneca សម្រាប់ចាក់ជូនអតីតយុទ្ធជន ដើម្បីការពារអាយុជីវិតទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ខណៈពេលដែលមានចំនួនអ្នកឆ្លងកើនឡើងគួរឲ្យព្រួយបារម្ភ។ លោកឧត្តមសេនីយ៍ទោ ក៏បានធ្វើការណែនាំ និង ផ្តាំផ្ញើដល់បងប្អូនអតីតយុទ្ធជន ត្រូវតែបន្តការប្រុងប្រយ័ត្ន ជាប់ជានិច្ច និង អនុវត្តន៍ឲ្យបានជាប្រចាំទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និង អនុវត្តនូវវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ដើមី្បជៀសផុតពីការឆ្លងនូវមេរោគដ៏កាចសាហាវ បំប្លែងថ្មីប្រភេទ( ដែលតា) ដែលមានហានិភ័យខ្ពស់ ដល់អាយុជីវិត ។

ក្នុងសកម្មភាពនៃការចាក់វ៉ាក់សាំងជូនដល់អតីតយុទ្ធជន ក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ដូសទី៣ បងប្អូន គ្រប់ៗគ្នាមានភាពរីករាយដែលបានទទួលចាក់វ៉ាក់សាំងដូសទី៣ បានគ្រប់ៗគ្នា ព្រមទាំងបានធ្វើការគោរព ថ្លែងអំណរ គុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ព្រមទាំងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង លោកទេសរដ្ឋមន្រ្តី នាយឧត្តមសេនីយ៍ គន់ គីម លោកអភិបាលខេត្ត ដែលបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីទទួលបានចាក់វ៉ាក់សាំងដូសទី៣ ជូនបងប្អូនអតីតយុទ្ធជននៅខេត្តសៀមរាប និង បានធ្វើការគាំទ្រចំពោះបេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋ មន្ត្រីគ្រប់អាណត្តិបន្តបន្ទាប់ផងដែរ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print