ទាហាន១២នាក់ស្លាប់ នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រយោធានៅក្នុងប្រទេសអាលហ្សឺរីកាលពីថ្ងៃតី២៧ ខែមីនា ។
សារព័ត៌មានរ៉យទ័របានបានដកស្រងការប្រកាសរបស់ក្រសួងការពារជាតិអាហ្សឺរី បញ្ជាកក់ថា ឧទ្ទម្ភាគចក្រ MI171 ជួបគ្រោះថ្នាក់នៅតំបន់ Reggane ខេត្ត Adrar សម្លាប់ទាហាន១២នាក់ និង២នាក់ទៀតរងរបួស ។
លោក Ahmed Gaid Salah រដ្ឋលេខាធិការក្រសួងការពារជាតិអាលហ្សឺរី បានឲ្យដឹងថា លោកបានស្នើឲ្យបើកការស្រាវជ្រាវបញ្ជាក់ពីមូលហេតុពិត នៃការធ្លាក់ឧទ្ធម្ភាគចក្រខាងលើ ។
កាលពីខែកុម្ភៈ ឆ្នាំ២០១៤ យន្តហោះដឹកយោធាមួយគ្រឿង បានធ្លាក់នៅភាគខាងកើតអាលហ្សឺរី៧៧នាក់ ។ កាលពីខែតុលា ឆ្នាំ២០១៤ យន្តហោះយោធាមួយគ្រឿងទៀត ធ្លាក់ក្នុងពេលហ្វឹកហាត់បណ្តាលឲ្យទាហានពីរនាក់ស្លាប់ ។
កាលពីខែធ្នូ ឆ្នាំ២០១២ យន្តហោះយោធាពីរគ្រឿងបានបុកគ្នានៅលើអាកាសពេលហ្វឹកហាត់បណ្តាលឲ្យអាកាសយានិកទាំងពីរនាក់ស្លាប់ផងដែរ ៕
ដោយ៖ ម៉ែវ សាធី
...