បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ទទួលអំណោយជាថវិកាបន្ថែមលើកទី២ ពីលោក​ គួច​ ចំរើន​ ដេីម្បីឧបត្ថម្ភជូនដល់នាយទាហាន ទាហានរងខេត្តដែលមានវិជ្ជមានកូវីដ-១៩

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖​ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ​ បានទទួលអំណោយដ៏ថ្លាថ្លៃជាថវិកាបន្ថែមលើកទី២ សរុបចំនួន ៥៥.០០០.០០០រៀល ជាអំណោយដ៏ថ្លៃថ្លាររបស់លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងលោកស្រី​ ឧបត្ថម្ភជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ដែលមានវិជ្ជមានកូវីដ-១៩ ចំនួន ៥៥នាក់ ដែលបច្ចុប្បន្នបានជាសះស្បើយ ចំនួន ៥៥នាក់។

បេី​តាមលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ តំណាងឱ្យ​នាយទាហានរង នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកស្រី​ និងសូមគោរពជូនពរដល់លោកអភិបាល នៃគណៈអភិបាលខេត្ត និងលោកស្រី​ ព្រមទាំងក្រុមគ្រួសារ ឱ្យមានសុខភាពល្អបរិបូណ៌ អាយុយឺនយូរ ជួបតែសេចក្តីសុខ សុភមង្គលក្នុងក្រុមគ្រួសារ សម្រេចបានជោគជ័យគ្រប់ភារកិច្ចថ្មីៗចំពោះមុខបន្ថែមទៀត និងសមប្រកបដោយពុទ្ធពរជ័យ០៤ប្រការគឺ អាយុ វណ្ណៈ សុខ: ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

បន្ថែមពីនេះ​ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ​ បានបញ្ជាក់បន្ថែមថា​​​ ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព ក៏សូមជំរុញឱ្យកងកម្លាំងទាំងអស់ ត្រូវ​ចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ»៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print