កម្មវិធីប្រកួត Freshie Girl & Boy ជំនាន់ទី ២០ ត្រូវបានបញ្ចប់ទៅដោយជោគជ័យ ដោយរកឃើញម្ចាស់ជ័យលាភី៦រូប

ចែករំលែក៖

ភ្នំពេញ : នៅចុងសប្តាហ៍នេះ កម្មវិធីប្រកួត Freshie Girl & Boy ជំនាន់ទី ២០ ក៏បានឈានដល់វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីធ្វើការប្រកួតជម្រុះអស់រយៈពេលជាច្រើនខែកន្លងមកនេះ ។ កម្មវិធីប្រកួតសម្រស់ Freshie Girl & Boy ជំនាន់ទី ២០ បានបញ្ចប់ដោយជោគជ័យហើយ ដោយក្នុងនោះរកឃើញ Freshie Girl ៣ រូប និង Freshie Boy ៣ រូប ដែលជាប់ចំណាត់ថ្នាក់ ។ Freshie Girl ពាក់ស្លាកលេខ G7 កញ្ញា តាន់ ពេជ្យនីកាចំណាត់ថ្នាក់លេខ 3 ,ខណៈFreshie Boy ចំណាត់ថ្នាក់លេខ ៣ បានទៅលើ B3 លោក ច្រាយ គង់ហេង Freshie Girl ចំណាត់ថ្នាក់លេខ ២ បានទៅលើ Freshie Girl ពាកស្លាកលេខ G11 កញ្ញា សុខុម សុធារី សម្រាប់ Freshie Boy ចំណាត់ថ្នាក់លេខ 2 បានទៅលើ Freshie Boy ពាក់ស្លាកលេខ B11 ប៊ែល ប៊ុនហ៊ាង Freshie Girl ចំណាត់ថ្នាក់លេខ 1 បានទៅលើ Freshie Girlពាក់ស្លាកលេខ G5 កញ្ញា ទ្រី ស្រីនិច ចំណែក Freshie Boy ចំណាត់ថ្នាក់លេខ ១ បានទៅលើ Freshie Boy ពាក់ស្លាកលេខ B9 ពៅ សៀវហ្វុង ។ សូមជម្រាបផងដែលថា សម្រាប់ Freshie Girl & Boy ជំនាន់ទី ២០ នេះគឺជាពន្លកថ្មីនៅក្នុងវិថីសិល្បៈ ហើយបន្ទាប់ពីជាប់ក្នុងការប្រកួតនេះពួកគេនឹងមានឱកាសធ្វើជាពិធីករពិធីការនីក្នុងស្ថានីយ៍ទូរទស្សន៍បាយ័នថែមទៀតផង ។ ដូចអ្វីដែលទស្សនិកជនទទួលជ្រាបរួចមកហើយថា សម្រាប់ពិធីករពិធីការនីល្បីៗភាគច្រើនគឺមានដើមកំណើតចេញមកពីការប្រកួង Freshie Girl & Boy នេះឯង ។ ជាមួយគ្នានេះបន្តិច គឺមានរឿងភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលតារាសម្តែង កញ្ញា ជេស៊ីកា បានបង្ហោះរូបភាពមួយសន្លឹក អមដោយខ្លឹមសារថា អគុណដែលប្អូនធ្វើបាន អគុណដែលប្អូនយកភាពជោគជ័យមកអោយបង នឹងគ្រួសារ ។ បងពិតជាមានមោទកភាពចំពោះប្អូនខ្លាំងណាស់ ហើយសូមអរគុណដល់មិត្តភក្តិ ទាំងអស់គ្នាដែលបានគាំទ្រ ប្អូនស្រីខ្ញុំ ។គ្រាន់តែឃើញរូបភាពនឹងខ្លឹមសារដែលតារាសម្តែងរូបនេះបានផុសភ្លាម គឺសន្មតិបានយ៉ាងច្បាស់ថា កញ្ញា ជេសុីកា គឺជាបងស្រីបង្កើតរបស់ Freshie Girl ចំណាត់ថ្នាក់លេខ ៣ កញ្ញា តាន់ ពេជ្យនីកា ។ ក្រោយពីបានចែករំលែកនៅរូបភាពនោះរួចមក អ្នកគាំទ្រជាច្រើនបានចូលទៅសម្តែងការីករាយអបអរសាទរ ហើយថែមនិយាយថា ពិតជាគួរអោយច្រណែននឹងបងប្អូនគេណាស់សុទ្ធតែស្អាតៗ ហើយមានសមត្ថភាពទៀត ៕ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print