លោក ហេង រតនា ៖ បង្ហាញសកម្មភាពហ្វឹកហ្វឺនសុនខហិតអ្នកផ្ទុកវីរុសកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមការបញ្ជាក់របស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៉ីម៉ាក់ នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២១ បានបង្ហាញសកម្មភាពហ្វឹកហ្វឺនសុនខហិតអ្នកផ្ទុកវីរុសកូវីដ-១៩ Training activities of COVID 19 Detection Dogs។

សូមជម្រាបថា លោក ហេង រតនា ធ្លាប់ បានបញ្ជាក់កន្លងមកថា មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានប្រើប្រាស់ សុនខ សម្រាប់ប្រតិបត្តិការបោសម្អាតមីនផងដែរ ហើយសុនខ ហិតមីនរបស់កម្ពុជា ក៏បានចេញទៅប្រតិបតិ្តការ នៅក្រៅប្រទេសទៀតផង។ ហេីយ សុនខ ដែលបានបញ្ជូនពីអង្គភាពស៉ីម៉ាក់ ទៅបម្រើការនៅប្រទេសស៊ូដង់ខាងត្បូង ប្រទេសអង់ហ្គោឡា និងប្រទេសតួរគី នោះបានបំពេញប្រតិបតិ្តការយ៉ាងល្អប្រសើរ ហើយខាងអង្គការ APOPO បានស្នើសុំជាវសុនខមួយចំនួនបន្ថែមទៀតពីស៉ីម៉ាក់ ដើម្បីយកទៅប្រតិបតិ្តការ នៅប្រទេសមួយចំនួនផេ្សងទៀត។

ជាមួយគ្នានេះ កន្លងមកនេះ លោក ហេង រតនា ធ្លាប់បានបញ្ជាក់ឱ្យដឹងថា ស៉ីម៉ាក់ បាននាំមុខគេក្នុងពិភពលោក ក្នុងការប្រើប្រាស់សត្វកណ្តុរ និងសត្វសុនខហិតមីន ដោយក្នុងនោះអង្គភាពបានសហការយ៉ាងជិតសិ្នទ្ធជាមួយដៃគូជាអង្គភាពដោះមីនអន្តរជាតិ រួមមានអង្គការ APOPO និងអង្គការ NPA មកពីប្រទេសន័រវេស្ស៕ដោយ ៖សហការី

ដោយ៖ធីរីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print