ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អរគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភ ផ្លែតាង៉ែន ចំនួន ៣ តោន ជូនដល់ក្រុមគ្រូពេទ្យជួរមុខ និងអ្នកជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អរគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភ ផ្លែតាង៉ែន ចំនួន ៣ តោន ជូនដល់ក្រុមគ្រូពេទ្យជួរមុខ និងអ្នកជំងឺកូវីដ-១៩ ! ។ លោកវេជ្ជបណ្ឌិតសាស្រ្តាចារ្យ ងី ម៉េងប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានមានប្រសាសន៍ថា, ខ្ញុំបាទសាស្រ្តាចារ្យ ងី ម៉េង ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានសេចក្តីសោមនស្សរីករាយ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានឧបត្ថម្ភ ផ្លែតាង៉ែន ចំនួន ៣ តោន ជូនដល់ក្រុមគ្រូពេទ្យជួរមុខ និងអ្នកជំងឺកូវីដ-១៩ ដែល កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។
លោកវេជ្ជបណ្ឌិតបានបន្តថា, នាឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំបាទ ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការ សូមបួង សួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធក្នុងលោក សូមតាមជួយបីបាច់ថែរក្សា និងសូមប្រសិទ្ធ ពរជ័យជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print