ដោយសារកូវីដ-១៩ឆ្លងកើនឡើង ខ្ពស់ អាមេរិកត្រូវអឺរ៉ុបដកចេញពីបញ្ជី«សុវត្ថិភាព»

ចែករំលែក៖

សហគមន៍អឺរ៉ុបបានសម្រេចលុបឈ្មោះអាមេរិក និងប្រទេសចំនួន៥ទៀតចេញពីបញ្ជីសុវត្ថិភាព ពីកូវីដ-១៩ ក្រោយពេលប្រទេសទាំងនោះមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ក្នុងរយៈពេលចុងក្រោយនេះ។ នៅថ្ងៃទី៣០ខែសីហា សហគមន៍អឺរ៉ុបបានស្នើដល់ប្រទេសជាសមា ជិកទាំង២៧ប្រទេស អនុវត្តវិធានការកាត់បន្ថយការធ្វើដំណើរចុះឡើងចំពោះពលរដ្ឋអាមេរិក, អីុស្រាអែល , ម៉ុងតេណេក្រូ, លីបាណុន, ម៉ាសេដូនៀ, អៀរឡង់ខាងជើង និងកូសូវ៉ូ ក្រោយពីមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់។ ចំណុចទាំងនោះបានបង្ហាញឱ្យឃើញថា មនុស្សមកពីប្រទេសនិងដែនដីទាំង៦ ពេលចូលទៅកាន់អឺរ៉ុបគឺត្រូវធ្វើចត្តាឡីស័ក ។ ជាមួយគ្នានេះអឺរ៉ុបក៏បានស្នើដល់ពលរដ្ឋរបស់ខ្លួនចៀសវាងទៅកាន់ប្រទេសទាំង៦ខាងលើបើមិនចាំបាច់។ ប៉ុន្តែ សំណើរបស់អឺរ៉ុបមិនមានការបង្ខិតបង្ខំនោះឡើយ ហើយបណ្តាប្រទេសគឺមានការសម្រេចដាច់ដោយឡែករបស់ខ្លួន។ ការឆ្លងរាលដាលកូវីដ-១៩ នៅអាមេរិកគួរឲ្យបារម្ភ ដោយសារតែការឆ្លងវីរុសបំប្លែងថ្មីដែលតា មានការឆ្លងយ៉ាងឆាប់រហ័ស ។ តាមសារព័ត៌មានThe New York Times ក្នុងរយៈពេល២ខែកន្លងមកអាមេរិកមានចំនួនអ្នកជំងឺកូវីដ-១៩ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យកើនឡើង៥ដង ៕ដោយ៖ធីរីណា

...

រូបថត៖USA TODAY.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print