រយ:ពេល១៣ថ្ងៃ រាជរដ្ឋាភិបាល​ កម្ពុជាប្រមូល​ទិញ​មៀនពី​កសិករ​បាន​ជាង ​១ ៧៥៨ តោនហើយ

ចែករំលែក៖

ខេត្តបាត់ដំបង÷ លោកឈឹម វិច្ឆរ៉ា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបងបានឱ្យដឹងថា ការប្រមូលទិញផ្លែមៀនប៉ៃលិន​(តាង៉ែន) និងមៀនក្រអូប (មៀនខ្មែរ) ចាប់ពីថ្ងៃទី​១៧ថ្ងៃទី១៧ខែសីហាដល់ថ្ងៃទី៣០ខែសីហា ដែលមានរយ:ពេល(១៣ថ្ងៃ)​ ក្រុមការងារបានចុះទិញផ្ទាល់នៅតាមស្រុកចំនួន៧ ដែលមានផ្លែមៀនប៉ៃលិន (តាង៉ែន) ​និង​មៀនក្រអូប​មានចំនួន​ ៩៨០​តោន ខណៈដែលបានទទួលទិញជំហានដំបូងនៅទីលាន​បាល់ទាត់វាលបែកចាន​ក្នុងក្រុងបាត់ដំបងបានចំនួន៧៧៨តោន។ សរុបលទ្ធផលប្រមូលទិញរយៈពេល១៣ថ្ងៃនេះមានចំនួន​១៧៥៨តោន ហើយក៏កំពុងបន្តទិញជាបន្តទៀត។
លោក​បន្ត​ថា យុទ្ធនាការ​ចុះប្រមូលទិញ​ផ្លែមៀនប៉ៃលិន ​(តាង៉ែន)​នៅ​ខេត្ត​បាត់ដំបង នៅ​តែ​បន្ត​ដែល​ដឹកដឹកនាំដោយនាយឧត្តមសេនីយ៌​ ហុីង ​ប៊ុនហៀង​ ប្រធាន​ក្រុម​ការងារ​ដឹកនាំក្រុមខុទ្ទកាល័យ​ ដោយសហការជាមួយ​រដ្ឋបាល​ខេត្ត​មន្ទីរ​ជំនាញ​។ ក្រៅ​ពី​​កំណត់​គោលដៅ​នៅទីលាន​​បែកចានសម្រាប់​ទទួលទិញ​​ពី​កសិករ ក៏​មាន​ការ​ដឹកនាំ​ក្រុម​ចុះទៅទិញ​ដល់​ចម្ការ​ថែម​ទៀត។
សូមបញ្ជាក់ថា
ក្រោយពីប្រជាកសិករប្រឈមទីផ្សារសម្រាប់នាំចេញទៅប្រទេសថៃ ខណ:ប្រទេសថៃកំពុងមានវិបត្តិកូវីដ១៩ធ្ងន់ធ្ងរធ្វើឱ្យកកស្ទះកសិផលផ្លែមៀន(តាង៉ែន)ដោយរកទីផ្សារមិនបានធ្វើឲ្យ
វបត្តិដ៏ធ្ងន់ធ្ងរនេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជាបានសម្រេចចិត្តបង្កើត​ក្រុមការងារ​ចុះ​ប្រមូល​ទិញផ្លែមៀនទាំងអស់របស់ប្រជាកសិករតាមបណ្តាខេត្ត ដែលប្រឈមពិសេសក្នុងខេត្តបាត់ដំបងនិងប៉ៃលិន លើកលែងតែចម្ការរបស់លោកឧកញ៉ាឬឯកឧត្តមប៉ុណ្ណោះ៕


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print