WHO បើកភ្លើងខៀវដល់បណ្តាប្រទេសចាក់វ៉ាក់សាំងដូសទី៣

ចែករំលែក៖

អគ្គនាយកអង្គការWHO ប្រចាំនៅតំបន់អឺរ៉ុបលោក Hans Kluge កាលពីថ្ងៃទី៣០ខែសីហាបានប្រកាសថា ការចាក់វ៉ាក់សំាងដូសទីបីឬដូសជំរុញបន្ថែមគឺជាវិធីសាស្ត្រ ជួយរក្សាសុវត្ថិភាពដល់ពលរដ្ឋដែលងាយរងគ្រោះដោយសារកូវីដ-១៩។ ការប្រកាសខាងលើកើតឡើងក្រោយពេលដែលមានក្តីបារម្ភយ៉ាងខ្លាំងពីចំនួនករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ ចំណែកការចាក់វ៉ាក់សាំងនៅអឺរ៉ុបហាក់បីដូចជានៅទ្រឹងមិនទៅមុខសោះ។ តាមការប្រកាសរបស់ក្រុមហ៊ុន Pfizer/BioNTech វ៉ាក់សាំងដូសទីបី គឺជួយបង្កើតអង្គបដិប្រាណខ្ពស់ជាង ដូសទីពីរបានរហូតដល់ទៅ៣លើក។ ក្នុងពេលនេះដែរ មានប្រទេសជាច្រើនបានសម្រេចចាក់វ៉ាក់សាំង ដូសទីបីជូនពលរដ្ឋរបស់ខ្លួនក្រោយមានករណីឆ្លងកូវីដ-១៩បំប្លែងថ្មី ដែលតា។ នៅថ្ងៃទី២៩ ខែសីហាអុីស្រាអែលបានចាក់វ៉ាក់សាំងដូសទីបីដល់កុមារចាប់ពីអាយុ១២ឆ្នាំឡើងទៅ ។ នៅថ្ងៃទី៣០ ខែសីហា ប្រទេសឆេកក៏បានប្រកាសចាប់ផ្តើមចាក់ដូសទីបីជូនពលរដ្ឋដែលបានចាក់ដូសទីពីររួចរាល់ក្នុងរយៈពេល ៨ខែ ។ អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Ghebreyesus បានប្រកាសថា នៅពេលនេះ WHO មិនទាន់ទទួលបានទិន្នន័យស្តីពីចំនួនពលរដ្ឋចាក់ដូសទីបីនៅឡើយទេ។ អង្គការWHO ក៏បានជំរុញដល់ប្រទេសអ្នកមានជួយបង្កើនការចែកចាយវ៉ាក់សាំងដល់ប្រទេសក្រីក្រ ដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំងដូសទីមួយផង។ អង្គការWHO ក៏បានអំពាវនាវដល់សហគមន៍អឺរ៉ុបដែលមានវ៉ាក់សាំងស្តុកទុកច្រើន គួរតែចែកចាយដល់ប្រទេសក្រីក្រផង ពិសេសគឺនៅប្រទេសតំបន់អាហ្វ្រិក៕ដោយ៖ធីរីណា

រូបថត៖NBC News.

...

រូបថត៖TTXVN-VNA.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print