កូន​ប្រុស​សម្ដេចក្រឡាហោម​ ស​ ខេង​៖​ ល្បែងប្រជាភិថុតិ របស់ក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន គួរត្រូវបានបញ្ចប់ហើយ !

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំយុវជន​ និងកីឡា​ នៅរសៀល​ថ្ងៃ​អង្គារ​ទី​៣១​ ខែសីហា​ ឆ្នាំ​២០២១នេះ​ បានបញ្ជាក់​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ថា៖​ ជាបន្តបន្ទាប់ក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន ដែលធ្វើនយោបាយតែដើម្បីដូរបាយនោះ បាន និងកំពុងផ្តិតយក ឬភ្ជាប់ជាមួយសម្តេចក្រឡាហោម ស ខេង ដើម្បីស្តារស្ថានភាព និងប្រជាប្រិយភាពរបស់ខ្លួន ឃោសនាកុហកបោកប្រាស់បំភាន់ ក្នុងន័យបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ដែលកំពុងមាននយោបាយល្អទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ ។

ជាមួយគ្នានេះអ្នកវិភាគមួយចំនួន បានលើកយកវត្តមានសម្តេចក្រឡាហោម អញ្ជើញទៅប្រទេសបារាំង ដើម្បីពិនិត្យសុខភាព ទាញចេញទៅជារឿងបែបនេះបែបនោះ បំភាន់មតិជាតិ-អន្តរជាតិ ឲ្យយល់ច្រឡំថា គណបក្សប្រជាជនកម្ពុជា កំពុងបែកបាក់ផ្ទៃក្នុង ផ្ទុយស្រឡះពីការពិត ។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលមានជំហរ និងរក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងល្អ រឹងមាំមិនអាចអ្នកណា ឬក្រុមណាមួយបំបែកបាន និងជាក្តីសង្ឃឹមតែមួយគត់របស់ប្រជាជនកម្ពុជា តរៀងទៅ ។

លោក​ ស​ សុខា​ បានបញ្ជាក់បន្ថែមទៀតថា​ ក្នុងនាមជាយុវជនជំនាន់ក្រោយមួយរូប និងក្នុងនាមជាក្រុមគ្រួសាររបស់សម្តេចក្រឡាហោម ផងនោះ ខ្ញុំសុំទទូចឲ្យអ្នកនយោបាយប្រឆាំងទាំងនោះ ល្មមចប់សព្វគ្រប់ និងល្មមបញ្ឈប់អត្តចរិតរំលោភបំពានទៅលើគេ ពិសេសទៅលើសម្តេចក្រឡាហោម ស ខេង ដែលគ្រប់យ៉ាងមិនមែនជាការពិត ព្រោះថា “ល្បែងបោកប្រាស់តាមយន្តការប្រជាភិថុតិ” របស់ក្រុមអស់លោក គ្មានអ្នកណាជឿទៀតទេ ។

សូមបញ្ជាក់ថា សម្តេចក្រឡាហោម ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ផ្សេងៗទៀត គឺបាន និងកំពុងលះបង់ទាំងកម្លាំងកាយ ចិត្ត ដើម្បីកសាងប្រទេសជាតិ ដែលផ្ទុយស្រឡះពីក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន បានត្រឹមតែស្រែកបំភាន់ ញុះញង់ បំបែកបំបាក់ ដើម្បីតែផលប្រយោជន៍ខ្លួនឯង និងបក្ខពួករបស់ខ្លួននោះ ។

បន្ថែមពីនេះ​ លោក​ ស​ សុខា​ ក៏បានសង្កត់ធ្ងន់ថា៖​ ក្នុងនាមអ្នកនយោបាយជំនាន់មុន គួរគប្បីធ្វេីជាគំរូវិជ្ជមាន សម្រាប់អ្នកនយោបាយជំនាន់ក្រោយ រៀនសូត្រតាម ពិសេសបណ្ដុះមនសិការស្រឡាញ់ជាតិ ជ្រោមជ្រែងជាតិពិតប្រាកដ ចៀសវាងការធ្វេីប្រជាភិថុតិយុវជន ប្រជាជន៕ដោយ​៖សហការី​

...

ប្រភពពី​៖ហ្វេសប៊ុក​ លោក​ ស​ សុខា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print