គ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានចុះយកសំណាកប្រជាពលរដ្ឋដែលរស់នៅបន្ទប់ជួលផ្ទះលេខ៩៦២ ក្រុម៣ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ករណីកូវីដ១៩ បំប្លែងថ្មី(Delta) !

ចែករំលែក៖

ភ្នំពេញ, នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ករណីកូវីដ១៩ បំប្លែងថ្មី(Delta) នៅ
ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ត្រូវបានក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានចុះយកសំណាកប្រជាពលរដ្ឋដែលរស់នៅបន្ទប់ជួល ផ្ទះលេខ៩៦២ ក្រុម៣ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ ភ្នំពេញ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានលម្អិតថា, រកឃើញអ្នកវិជ្ជមានកូវីដ១៩ ០១នាក់ ក្នុងចំណោមប្រជាពលរដ្ឋ ២៥នាក់។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា!! ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print