ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ លោក ហ៊ុន ម៉ានី និងលោកស្រី ព្រមទាំងសប្បុរសជន បានអញ្ជេីញប្រគល់អំណោយជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
សូមបញ្ជាក់ថា ជំនួសមុខ ឱ្យកងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្នុងនាមជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានសេចក្ដីសោមនស្សរីករាយ ឥតឧបមាចំពោះសន្ដានចិត្តដ៏ថ្លៃថ្លារបស់ លោក និងលោកស្រី ព្រមទាំងសប្បុរសជន ដែលបានជួយឧបត្ថម្ភជាថវិកាចំនួន ៣,០០០ (បីពាន់) ដុល្លារ អង្ករចំនួន ១៤.៥ តោន ត្រីខកំប៉ុងចំនួន ២០០ (ពីររយ) កេស អាវភ្លៀងចំនួន ១,០០០ (មួយពាន់) អាវ ភេសជ្ជៈកូកាកូឡាចំនួន ២០០ (ពីររយ) កេស ទឹកសម្លាប់មេរោគចំនួន ២ (ពីរ) ធុង និងវីតាមីនC ចំនួន ៥ (ប្រាំ) កេស សម្រាប់ ប្រើប្រាស់ ក្នុងការ បង្ការ និង ទប់ស្កាត់ ការឆ្លង រីករាល ដាលនៃជំងឺកូវីដ-១៩ ។
កាយវិការដ៏ឧត្ដុងឧត្ដមនេះ ពិតជាបានឆ្លុះបញ្ចាំង ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ដែលបានឆ្លៀតឱកាសពីការមមាញឹកចូលរួមគៀគរ សប្បុរសជន ជួយបំពេញ ការខ្វះខាត របស់កងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យមានស្មារតី និងឆន្ទៈក្នុងការបំពេញ ភារកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គម ជូនប្រជាពលរដ្ឋបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនេះលោកឧត្តមសេនីយ៍ឯក ស ថេត ក្នុងនាមកងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមគោរពជូនពរបវរមហាប្រសើរជូនចំពោះ លោក និងលោកស្រី ព្រមទាំងសប្បុរសជន សូមឱ្យមានសុខភាពល្អ និងសម្រេចបាន ជោគជ័យ គ្រប់ភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន ។
នៅក្នុងពិធីនេះដែរលោក ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណ និងកោតសរសេីរ ដល់ការលះបង់ដ៏ធំធេងរបស់កងកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ជាពិសេសកម្លាំងដែលបានការពារតាមគោលដៅបិទខ្ទប់ គោលដៅព្យាបាល គោលដៅចត្តាឡីស័ក ក្នុងដំណាក់កាលនៃការឆ្លងរាលដាលវីរុសកូវីដ១៩ ៕
ដោយ៖ សិលា