បារាំងជិតរួចផុតពីរលកកូវីដ ១៩លើកទី៤

ចែករំលែក៖

ស្ថានភាពនៃការឆ្លងរាលដាលកូវីដ ១៩ នៅក្នុងប្រទេសបារាំង មានភាពល្អប្រសើរជាងមុន ដោយមិនមានករណីឆ្លងច្រើនទៀតឡើយ។ ពលរដ្ឋកំពុងតែវិលត្រឡប់ទៅធ្វើការវិញ ចូលរៀនវិញ ក្រោយការឈប់សម្រាករដូវក្តៅ បើទោះបីការឆ្លងកូវីដ១៩ លើកទី៤មិនទាន់ចប់ក្តី តែមានភាពល្អប្រសើរជាងមុន។ ក្រសួងសុខាភិបាល បារាំង បានបញ្ជាក់ថាក្នុងរយៈពេលមួយសប្តាហ៍កន្លងមក ចំនួនអ្នកឆ្លងកូវីដ១៩ត្រូវចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមានប្រមាណតែជាង៥ពាន់នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ គឺថយចុះដល់ទៅជិតពាក់កណ្តាលបើប្រៀបធៀបនិងសប្តាហ៍កន្លងមក ដែលមានករណីចូល

មន្ទីពេទ្យដល់ទៅជិត ១ម៉ឺននាក់។ ចំណែកអ្នកឆ្លងសរុបនៅទូទាំងប្រទេសបារាំងនៅថ្ងៃទី៣១ខែសីហា ក៏បានថយក្រោម២មុឺននាក់ក្នុងមួយថ្ងៃ ដែលជាចំនួនទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលមួយខែកន្លងមក។ ជាមួយគ្នានេះដែរ ចំនួនអ្នកធ្វើតេស្តរកឃើញវិជ្ជមានកូវិដ ១៩ ថយចុះនៅសល់តែ ២,៨%ប៉ុណ្ណោះ ។

មានប្រសាសន៍ពេលបំពេញទស្សនកិច្ចទៅកាន់ទីក្រុង Strasbourg នាយករដ្ឋមន្ត្រីបារាំងលោក Jean Castex បានឲ្យដឹងថា ពលរដ្ឋបានចាប់ផ្តើមវិលត្រឡប់មកធ្វើការវិញជាបណ្តើរៗហើយក្រោយការឈប់សម្រាករដូវក្តៅ បើទោះបីរលកកូវីដ ១៩ លើកទី៤បានមិនទាន់បញ្ចប់ជាស្ថាពរក្តី។ នាយករដ្ឋមន្ត្រីបារាំងបានបញ្ជាក់ថា រលកកូវីដ១៩លើកទី៤នឹងឆ្លងផុតក្នុងពេលឆាប់ៗខាងមុខ ។
កន្លងមកសាស្ត្រាចារ្យ Alain Fischer ប្រធានគណៈកម្មការកំណត់យុទ្ធសាស្ត្រវ៉ាក់សាំងរបស់បារាំងបានបញ្ជាក់ថា បារាំង នៅមិនឆ្ងាយពីជីវិតរស់នៅល្អប្រសើរដូចដើមនោះឡើយ។ ក្នុងពេលខាងមុខស្ថានភាពនិងល្អប្រសើរវិញ អាស្រ័យទៅលើការគោរពច្បាបប្រឆាំងកូវីដ ១៩ របស់ពលរដ្ឋ។
តាមគម្រោងចាប់ពីថ្ងៃទី១ខែកញ្ញា បារាំងបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងលើកទីបីដល់ពលរដ្ឋមានវ័យចាប់ពីអាយុ ៦៥ឆ្នាំឡើងទៅដែលបានចាក់ដូចទីពីររួចរាល់បាន៦ខែ។ តាមគម្រោងពលរដ្ឋ១២,៤លាននាក់ក្នុងចំណោម១៨លាននាក់មានអាយុចាប់ពី៦៥ឆ្នាំឡើង នឹងទទួលបានការចាក់វ៉ាក់សាំងរួចរាល់ត្រឹមចុងឆ្នាំ២០២១នេះ៕ ដោយ៖ធីរីណា

...

បារាំងអនុវត្តលិខិតឆ្លងដែន Covid-19 ។ រូបភាព៖Le monde

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print