រដ្ឋមន្ត្រីក្រសួងសុខាភិបាលជម្រាបជូន-លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ -លោកអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ស្ដីពី ការអនុញ្ញាតឲ្យសណ្ឋាគារទទួលថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល !

ចែករំលែក៖

ភ្នំពេញ, រដ្ឋមន្ត្រីកឮក្រសួងសុខាភិបាលជម្រាបជូន-លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ -លោកអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ស្តីពី ការសេចក្តីជូនព័ត៌មាន ស្ដីពី ការអនុញ្ញាតឲ្យសណ្ឋាគារទទួលថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល
កម្មវត្ថុ: ស្តីពីការអនុញ្ញាតឲ្យសណ្ឋាគារទទួលថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល។
សេចក្ដីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបជូន លោកអភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញ និងលោកអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ជ្រាបថា ក្រសួងសុខាភិបាលនឹងអនុញ្ញាតដាក់ ឲ្យដំណើរការសាកល្បងទីតាំងសណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ជាកន្លែងផ្ដល់ សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល។ ដោយឡែក សេចក្តីជូនព័ត៌មាននូវឈ្មោះសណ្ឋាគារ ដែលនឹងដាក់ឲ្យដំណើរការសាកល្បងនេះ នឹងត្រូវចេញផ្សាយដោយរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាល ខេត្តសៀមរាប។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង ខេត្តសៀមរាប ជម្រាបជូនដល់ម្ចាស់សណ្ឋាគារដែលមានបំណងរៀបចំជាកន្លែងផ្តល់សេវាថែទាំ និងព្យាបាល អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ទំនាក់ទំនងមកក្រសួងសុខាភិបាល តាមរយៈអនុគណៈកម្មការបច្ចេកទេស និងព្យាបាល ដែលមានលេខទូរស័ព្ទ និងតេឡេក្រាមលេខ៖ ០១២ ៦៩៥ ៥៣៥ និង ០១១ ៥៥៥ ៥៦៦ ដើម្បីទទួលបាននូវការណែនាំអំពីរបៀបនៃការដាក់ពាក្យស្នើសុំការអនុញ្ញាតនេះ។

សូម អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងខេត្តសៀមរាប ទទួលនូវការស្រឡាញ់ រាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print